Mbappe ​យក​ឈ្នះ​កំណត់ត្រា Messi ​និង​អតីត​ម្ចាស់​អាវ​លេខ ៧ នៅ R.Madrid បាន​ហើយ

Paris Saint-Germain បាន​យក​ឈ្នះ​ទៅ​លើ Istanbul Basaksehir ៥-១ ​នៅ​ជុំ​ចុង​ក្រោយ​វគ្គ​ចែក​ពូល UEFA Champions League ហើយ​ក្នុង​ចំណោម​គ្រាប់​បាល់​ទាំង​ប្រាំ​គឺ​មាន ៣ ជា​របស់ Neymar និង​ ២ របស់ Kylian Mbappe។

២ គ្រាប់​បន្ថែម​នេះ បាន​រុញ​ឲ្យ​គ្រាប់​បាល់​សរុប​របស់​យុវជន​បារាំង​ឡើង​ដល់ ២០ គ្រាប់​ហើយ​នៅ​ ​UCL។ នេះ​ក៏​បាន​ជួយ​ឲ្យ​ Mbappe អាច​បំបែក​កំណត់ត្រា​របស់ Messi នាម​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ដែល​អាច​រក​បាន​គ្រាប់​បាល់​ទី ២០ ផង​ដែរ។

តាម​របាយការណ៍​ពី Opta យើង​បង្ហាញ​ឈ្មោះ​កីឡាករ​ ៥ រូប ដែល​អាច​រក​បាន​គ្រាប់​បាល់​ទី ២០ នៅ UCL ទាំង​ស្ថិត​នៅ​វ័យ​ក្មេង​បំផុត៖

៥) Karim Benzema ​ធ្វើ​បាន​នៅ​អាយុ ២៣ ឆ្នាំ និង ២៨២ ​ថ្ងៃ
៤) Alessandro Del Piero ធ្វើ​បាន​នៅ​អាយុ ២៣ ឆ្នាំ និង ១៥៧ ​ថ្ងៃ
៣) Raul Gonzalez ធ្វើ​បាន​នៅ អាយុ ២២ ឆ្នាំ និង ២៩៧ ​ថ្ងៃ
២) Lionel Messi ធ្វើ​បាន​នៅ​អាយុ ២២ ឆ្នាំ និង ២៦៦ ​ថ្ងៃ
១) Kylian Mbappe ធ្វើ​បាន​នៅ​អាយុ ២១ ឆ្នាំ និង ៣៥៥ ​ថ្ងៃ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT