ឡើង​សង្វៀន​វិញ​ហើយ Floyd ​នឹង​ប៉ះ​អ្នក​ប្រដាល់ Youtube ​ឈ្មោះ Logan ​នៅ​ដើម​ឆ្នាំ​ក្រោយ​

​Floyd Mayweather ​បាន​ប្រកាស​ពី​ការ​ឡើង​សង្វៀន​ប្រដាល់​វិញ​ហើយ ​ដោយ​ត្រូវ​ប៉ះ​ជាមួយ​តារា Youtube ​ម្នាក់​ឈ្មោះ​ថា Logan Paul ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០២១​ខាង​មុខ​នេះ​។

​កំពូល​អ្នក​ប្រដាល់​អាមេរិក​ខាង​លើ​នេះ ​ខកខាន​ប្រកួត​២​ឆ្នាំ​មក​ហើយ ​ក្រោយ​ពី​បង្កើត​កំណត់ត្រា​ឈ្នះ​៥០​ដង ​មិន​ដែល​ចាញ់​សោះ។ ​ប្រកួត​ចុង​ក្រោយ​របស់​គេ គឺ​យក​ឈ្នះ​លើ​កីឡាករ Conor McGregor ​នៅ​ឆ្នាំ ២០១៧​កន្លង​ទៅ​នេះ។ ដោយ​ឡែក​នៅ​ម្សិលមិញ​នេះ ​ក៏​ស្រាប់​តែ​មាន​ដំណឹង​ថា Floyd ​យល់​ព្រម​ឡើង​សង្វៀន​ជា​ថ្មី​ម្ដង​ទៀត​ហើយ ដោយ​ប៉ះ​ជាមួយ​​កីឡាករ Logan ​ដែល​ជា​តារា Youtube ​ម្នាក់ និង​បាន​ហាត់​ប្រដាល់​ឡើង​សង្វៀន​ប្រកួត​ញឹកញាប់​ផង​ដែរ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

Logan ​វ័យ​២៥​​ឆ្នាំ ​បាន​ប្រកួត​ជាមួយ KSI ​ដែល​ជា​អ្នក Youtube ​ដូច​គ្នា​២​ដង​មក​ហើយ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​មក​នេះ ​ដោយ​លើក​ដំបូង​លទ្ធផល​ស្មើ​គ្នា ​មុន​ពេល​ប្រកួត​ចុង​ក្រោយ​នៅ​ឆ្នាំ​២០១៩​កន្លង​ទៅ​នោះ ​រូបគេ​ចាញ់​។ ការ​ប៉ះ​ជាមួយ Floyd ​នេះ គឺ​ជា​ការ​ប្រកួត​មិត្តភាព​មួយ​ប៉ុណ្ណោះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT