មិន​គួរ​ឱ្យ​ជឿ Barcelona ​ចាញ់​ក្រុម Cadiz ​ក្នុង​លទ្ធផល ​២-១ ​

ក្រុម FC Barcelona ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Cadiz ​ក្នុង​លទ្ធផល ២-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga នៅ​យប់មិញ​នេះ​។​ក្រុម Barcelona ​ដែល​ធ្វើ​បាន​ល្អ​ណាស់​នៅ​ពាន​រង្វាន់ UEFA Champions League ​នោះ ហាក់​ដូចជា​មិន​សម​ប្រកប​សោះ​សម្រាប់​ក្របខណ្ឌ​ក្នុង​ស្រុក La Liga ​។

​ពួកគេ​កំពុង​ស្ថិត​នៅ​លេខ​រៀង​ទី​៧​ក្នុង​តារាង​ឯ​ណោះ ​ក្រោយ​ពី​ចាញ់​ក្រុម Cadiz ​ក្នុង​លទ្ធផល ២-១ ​នៅ​យប់មិញ​នេះ។ ស្រប​ពេល​ការ​ប្រកួត​នៅ​យប់មិញ ​ដាក់​ពេញ​ជើង​ហើយ ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​បាន​។

​ត្រឹម​ចំណាត់​ថ្នាក់​នេះ ក្រុម​អ្នក​មាន​បុណ្យ​ចាញ់​ពិន្ទុ​ក្រុម​កំពូល​តារាង Atletico Madrid ​ដល់​ទៅ​១២​ពិន្ទុ​ឯ​ណោះ។ ខណៈ​ដែល​តំបន់​កាត់​ចោល​វិញ ​មាន​គម្លាត​តែ​៣​ពិន្ទុ​ទេ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT