កីឡាករ PL ៣ រូប​នៅ​រដូវ​កាល​នេះ រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​រាប់​គ្រប់​ការ​ប្រកួត​ទាំង​អស់

ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​ស្មើ​ទល់​ម្ចាស់ដី LASK ៣-៣ ​កាល​ពី​យប់​មិញ នៅ​ឯ​ការ​ប្រកួត​ជុំ​ទី ៥ Europa League ហើយ​ក្នុង​ចំណោម​នោះ​ក៏​មាន​គ្រាប់​បាល់​របស់ Son Heung-min មួយ​រូប​ផង​ដែរ។

តើ​អ្នក​ដឹង​ទេ​ថា គិត​ត្រឹម​ជាង ៣០ ភាគរយ​នៃ​រដូវ​កាល​នេះ Son រក​បាន ១២ គ្រាប់​ហើយ​គិត​គ្រប់​ការ​ប្រកួត​ទាំង​អស់? ប៉ុន្តែ​ក៏​មាន​កីឡាករ ២ រូប​ផ្សេង​ឯ​ទៀត​នៅ Premier League ដែល​អាច​ធ្វើ​បាន​ល្អ​ជាង Son នោះ​គឺ​មិត្ត​រួម​ក្រុម Harry Kane និង​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Everton គឺ​កីឡាករ Dominic Calvert-Lewin។

អ្នក​ទាំង​ពីរ រក​បាន​ម្នាក់ ១៣ គ្រាប់ ដោយ Kane នៅ ១៦ ប្រកួត​សរុប រក​បាន ១៣ គ្រាប់​និង Assist ១១ លើក។ រី​ឯ Calvert-Lewin នៅ ១២ ប្រកួត​សរុប រក​បាន ១៣ គ្រាប់ ដោយ​មាន ១០ នៅ Premier League និង ៣ គ្រាប់​នៅ Leauge Cup៕

ប្រភព៖ OptaJoe

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT