៤ គ្រាប់​យប់​មិញ Giroud រំកិល​ចូល Top 5 នៅ​បញ្ជី Top Scorer ​ក្របខ័ណ្ឌ UCL រដូវ​កាល​នេះ​បាត់

Olivier Giroud រក​បាន​ ៤ គ្រាប់​ម្នាក់​ឯង​នៅ​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ជុំ​ទី ៥ ទល់ Sevilla ​កាល​ពី​យប់​មិញ​ ហើយ​ឈ្មោះ​របស់​គេ​ក៏​បាន​គ្រង​កំណត់ត្រា​ជា​ច្រើន​ផង​ដែរ។ ដោយឡែក​បើ​ក្រឡេក​មក​មើល Top Scorer នៅ UCL រដូវ​កាល ២០២០/២១ វិញ កីឡាករ​បារាំង​គឺ​ជា​កីឡាករ​ទី ១ ឲ្យ Chelsea រក​បាន​ច្រើន​គ្រាប់​បំផុត និង​ស្ថិត​នៅ​លេខ ៥ នៅ​បញ្ជី​រួម។

ក្នុង​នោះ​ Giroud រក​បាន ៥ គ្រាប់​គិត​មក​ត្រឹម​ពេល​នេះ ស្មើ​គ្នា​ជាមួយ​នឹង Alassane Plea តែ​នាំ​មុខ Lukaku/Jota/Immobile រក​បាន ៤ គ្រាប់។ គេ​នៅ​ចាញ់​កីឡាករ ៣ រូប ដែល​រក​បាន ៦ គ្រាប់​មាន​ដូច​ជា Erling Haaland, Marcus Rashford, Alvaro Morata ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល។

បញ្ជាក់​ថា ការ​ប្រកួត​ជុំ​ទី ៦ នឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្តាល​សប្តាហ៍​ក្រោយ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports ហើយ​ក៏​ជា​ជុំ​នៃ​គូ​ពិសេស រវាង​ការ​ជួប​គ្នា​របស់​ក្លឹប Barcelona និង Juventus ផង​ដែរ៕ ប្រភព៖ UEFA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT