Lampard ​សរសើរ Giroud ​ថា​ជា​ខ្សែ​ប្រយុទ្ធ​ពេញ​លេញ​មែនទែន​

​Olivier Giroud ​រក​បាន​ដល់​ទៅ​៤​គ្រាប់​ម្នាក់​ឯង​ឯ​ណោះ​ឱ្យ​ក្រុម Chelsea ​យក​ឈ្នះ​លើ​ក្រុម Sevilla ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​កាល​ពី​យប់មិញ​នេះ​។

​ដោយ​គ្រាប់​ដែល​ធ្វើ​ឱ្យ​បាន​ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ ​បាន​ធ្វើ​ឱ្យ​លោក Lampard ​អ្នក​ចាត់ការ​ក្រុម​តោ​ខៀវ Chelsea ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ​និង​បាន​និយាយ​ថា​រូបគេ​ជា​អ្នក​បញ្ចប់​ទី​ដែល​ពោរពេញ​ដោយ​បទ​ពិសោធន៍​ម្នាក់​។ ​អ្នក​ចាត់ការ​ក្រុម​វ័យ​ក្មេង​រូប​នេះ បាន​បន្ដ​ទៀត​ថា​៖ “​គាត់​ជា​កីឡាករ​ល្អ ​ខ្ញុំ​គិត​ថា​គាត់​បាន​បំពេញ​តួ​នាទី​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​ម្នាក់​ពេញ​មួយ​អាជីព​របស់​គាត់។ យើង​បាន​ឃើញ​ពី​អ្វី​ដែល​គាត់​បាន​ធ្វើ​ទាំង​នៅ​ក្លឹប​អាជីព ​និង​ជម្រើស​ជាតិ​រួច​ជា​ស្រេច​ទៅ​ហើយ”។

​ទទួល​បាន​ជ័យជម្នះ​នៅ​យប់មិញ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម Chelsea ​កាន់​តែ​មាន​ទំនុក​ចិត្ត​មួយ​កម្រិត​ទៀត ទាំង​នៅ​ពាន​រង្វាន់ UEFA Champions League ​និង​លីគ​កំពូល​អង់គ្លេស​ដែល​កំពុង​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​មែទែន៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT