មិន​ទាន់​គិត​ព្រឹក​ស្អែក! នេះ​រក​ឃើញ ៨ ក្រុម​ហើយ កក់​កៅអី​នៅ​វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ UCL

ការ​ប្រកួត UEFA Champions League ជុំ​ទី ៥ បាន​ឆ្លង​ផុត​ការ​ប្រកួត​ ៥០ ភាគរយ​ស្មើ​នឹង​ ៨ គូ​ហើយ ដោយ​នៅ​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍​នេះ នឹង​មាន​ការ​ប្រកួត ៨ គូ​ផ្សេង​ទៀត។

ជាក់ស្តែង​យើង​ក៏​រក​ឃើញ​ក្រុម​ចំនួន ២ បន្ថែម​ទៀត ដែល​បាន​កក់​កៅអី​នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ នោះ​គឺ​ក្រុម​ហង្ស​ក្រហម Liverpool និង Porto។ ហង្ស​បាន​យក​ឈ្នះ​ទៅ​លើ Ajax បន្ថែម ៣ ពិន្ទុ​នាំ​មុខ​ដាច់​ក្នុង​ពូល D ខណៈ Porto ត្បិត​បើ​ស្មើ​ទល់ City ក៏​ពួក​គេ​មាន ១០ ពិន្ទុ​នាំ​មុខ​ដាច់​ក្រុម​លេខ ៣ ដល់​ទៅ ៧ ពិន្ទុ​ហើយ​ដែរ។

ជា​លទ្ធផល​ក្រុម​ទាំង​ ៨ ដែល​កក់​កៅអី​នៅ​វគ្គ ១៦ ក្រុម គិត​ត្រឹម​ថ្ងៃ​ពុធ ទី ២ ​ធ្នូ​មាន​ដូច​ខាង​ក្រោម៖

  • នៅពូល A: Bayern Munich
  • នៅពូល C: Man City/Porto
  • នៅពូល D: Liverpool
  • នៅពូល E: Chelsea/Sevilla
  • នៅពូល G: Juventus/Barcelona
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT