អាល្លឺម៉ង់ ​ប្រកាស​ជា​ផ្លូវការ​រក្សា​លោក Joachim Low ​ដឹក​នាំ​ក្រុម​ទៀត​

​Joachim Low ​នឹង​បន្ដ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​រហូត​ដល់​ព្រឹត្តិការណ៍ Euro 2021 ​ខាង​មុខ​នេះ ​បើ​ទោះ​ជា​ទើប​ដឹក​នាំ​ក្រុម​អេស្ប៉ាញ ៦-០ ​កាល​ពី​ដើម​ខែ​កន្លង​ទៅ​នេះ​ក៏​ដោយ។

​លទ្ធផល​ចាញ់​អេស្ប៉ាញ​កន្លង​ទៅ​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ព្រោះ​នេះ​ជា​បរាជ័យ​ធ្ងន់​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អាល្លឺម៉ង់។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់​បាន​ប្រជុំ​សម្រេច​ថា​ពួកគេ​នឹង​ផ្ដល់​ឱកាស​ឱ្យ​លោក Low ​បន្ថែម​ទៀត។ ដោយ​លោក​នឹង​អាច​ដឹក​នាំ​ក្រុម​អាល្លឺម៉ង់​ដល់​ព្រឹត្តិការណ៍ Euro ​នៅ​ឆ្នាំ​ក្រោយ​ឯ​ណោះ។ ​

Joachim Low ​វ័យ​៦០​ឆ្នាំ ​បាន​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​តាំង​ពី​ឆ្នាំ ២០០៦​មក​ម្ល៉េះ ​ដោយ​បាន​ជួយ​ក្រុម​មួយ​នេះ​ឈ្នះ​ពាន​រង្វាន់ FIFA World Cup ​នៅ​ឆ្នាំ​២០១៤ ​និង​ទទួល​បាន​លេខ​២​នៅ​ពាន​រង្វាន់ Euro ​នៅ​ឆ្នាំ​២០០៨៕

ប្រភព៖ DailyMali

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT