(វីដេអូ) Mahrez រក​បាន Hat-Trick ជួយ City លុត Burnley ទក់​សាច់ ៥-០

នៅ​យប់​ថ្ងៃ​សោរ៍​កន្លង​ទៅ​នេះ ​ក្រុម​មេឃ​ខៀវ Manchester City ធ្វើ​បាន​យ៉ាង​ល្អ នៅ​ជំនួប​ទល់​ក្រុម​ភ្ញៀវ Burnley នៅ​ឯ​កីឡដ្ឋាន Etihad ដោយ​យក​ឈ្នះ​ក្រោម​លទ្ធផល ៥-០។ ៣ ពិន្ទុ​ដែល​ទទួល​បាន​រុញ​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola រំកិល​ឡើង​មក​លេខ​ ៨ បណ្តោះ​អាសន្ន ខណៈ Burnley ខ្ទាត​ដល់​លេខ ១៧ ក្បែរ​តំបន់​កាត់​ឈ្មោះ។

ខាង​ម្ចាស់ផ្ទះ​មាន​ឱកាស​វាយ​សម្រុក ហើយ​គ្រប់គ្រង​បាល់​ដល់​ទៅ ៦៩ ភាគរយ តាម​រយៈ​ការ​បញ្ជូន​បាល់​ចេញ ៧១៤ លើក។ មេឃ​ខៀវ​ស៊ុត​ចេញ ១៩ លើក ចំ​គោលដៅ ៦ លើក ធ្វើ​បាន ៥ គ្រាប់ តាម​រយៈ​ការ​ស៊ុត​របស់ Riyad Mahrez នៅ​នាទី ៦,២២ និង ៦៩ ហើយ Benjamin Mendy និង Ferran Torres រក​បាន​បន្ថែម​ម្នាក់​មួយ​គ្រាប់​ផ្សេង​ទៀត​នៅ​តង់​ទី​ពីរ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=xjS1xO9vB1g

បញ្ជាក់​ថា ការ​ជួប Burnley លើក​ណា​ក៏ City ស៊ី​មិន​តិច​គ្រាប់​នោះ​ដែរ ហើយ​នៅ ៧ ប្រកួត​ចុង​ក្រោយ​នេះ​ពួក​គេ​បាន​យក​ឈ្នះ​ទាំង​អស់ ដោយ​សរុប​គ្រាប់​បាល់​គឺ​មាន​ដល់​ទៅ ២៨ គ្រាប់ ខណៈ Burnley រក​បាន​ទល់ City តែ ១ គ្រាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT