Jose ​ថា Chelsea ​ជា​ក្រុម​មាន​សម្ពាធ ព្រោះ​ពួកគេ​ត្រូវ​ការ​ពាន​រង្វាន់​

លោក Jose Mourinho ​បាន​អះអាង​ថា​លោក​មិន​មាន​កង្វល់​អ្វី​ច្រើន​ទេ​សម្រាប់​ក្រុម Spurs ​ដោយ​ក្រុម​ដែល​មាន​សម្ពាធ​ច្រើន​នោះ​គឺ Chelsea ​ឯ​ណោះ ព្រោះ​ពួកគេ​ចំណាយ​ច្រើន​ខ្លាំង​ដែល​តម្រូវ​ឱ្យ​មាន​ពាន​រង្វាន់។

​ក្រុម Spurs ​កំពុង​ឈរ​នៅ​កំពូល​តារាង ​និង​ធ្វើ​បាន​ល្អ​មែនទែន​នៅ​ប៉ុន្មាន​ប្រកួត​មក​នេះ។ ស្រប​ពេល​ក្រុម Chelsea ​វិញ​ក៏​មិន​អន់​ដែរ ​គឺ​ជា​ក្រុម​ដែល​មាន​ការ​ចំណាយ​ដើម្បី​ទិញ​កីឡាករ​ថ្មី​ចូល​ច្រើន​ជាង​គេ​នា​រដូវ​កាល​នេះ។ ដូច្នេះ​ហើយ ​ក្រុម​តោ​ខៀវ​ច្បាស់​ណាស់​ត្រូវ​ការ​ពាន​រង្វាន់​សម្រាប់​អ្នក​គាំទ្រ​វិញ ដើម្បី​ស្មើ​ជាមួយ​ការ​ចំណាយ​។

ដោយ​មុន Spurs ​ប៉ះ​ជាមួយ Chelsea ​នៅ​សប្ដាហ៍​នេះ ​លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម​មាន់​ខ្នាយ​មាស​បាន​មើល​ឃើញ​ថា​ក្រុម​របស់​លោក​មិន​មាន​សម្ពាធ​អ្វី​ឡើយ​សម្រាប់​ការ​ប្រកួត​មួយ​នេះ។ ដោយ​ឡែក​ក្រុម​តោ​ខៀវ​ទេ ដែល​ជា​អ្នក​ត្រូវ​ការ​ជ័យជម្នះ​ខ្លាំង។ ពួកគេ​មាន​ក្ដី​រំពឹង​ខ្ពស់​ដើម្បី​យក​ពាន​រង្វាន់​ឱ្យ​បាន​សម្រាប់​អ្នក​គាំទ្រ ព្រោះ​រដូវ​កាល​នេះ Lampard ​ចំណាយ​ប្រាក់​ច្រើន​មែនទែន​ដើម្បី​កសាង​ក្រុម​ដ៏​ល្អ​មួយ​៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT