Pep ​ថា Aguero ពិបាក​លេងសប្ដាហ៍​នេះ ​ដោយសារ Maradona ​ស្លាប់​

​ក្រុម Manchester City ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Burnley ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​ម៉ោង​១០​យប់​នេះ។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ខ្សែ​ប្រយុទ្ធ Sergio Aguero ​ត្រូវ​បាន​លោក Pep ​មិន​រំពឹង​ថា​បាន​លេង​នោះ​ទេ ព្រោះ​រូបគេ​ទើប​តែ​បាត់​បង់​អតីត​ឪពុក​ក្មេង​កាល​ពី​ពេល​ថ្មី​ៗ​នេះ គឺ​លោក Maradona ​។ ​វីរបុរស​បាល់ទាត់​អាហ្សង់ទីន​ដែល​ស្លាប់​នៅ​វ័យ​៦០​ឆ្នាំ​នេះ ​គឺ​ជា​ជីតា​របស់ Bejamin ​កូន​ប្រុស​វ័យ​១១​ឆ្នាំ​របស់ Aguero ​។

​ដោយសារ​តែ​ទើប​បាត់បង់​សមាជិក​គ្រួសារ​នេះ​ហើយ ទើប​បាន​ជា​លោក Pep ​និយាយ​ថា​៖ “វា​ពិបាក​ក្នុង​ការ​និយាយ​ពី​អារម្មណ៍​របស់​គាត់។ ជា​ពិសេស​សម្រាប់​កូន​ប្រុស​របស់​គាត់ វា​ពិត​ជា​ប៉ះពាល់។ គាត់​បាន​ស្គាល់ Maradona ​ច្បាស់​និង​កូន​ប្រុស​របស់​គាត់។ វា​ជា​រឿង​ដែល​ធ្វើ​ឱ្យ​គ្រួសារ​ទាំង​មូល​ពិបាក​ចិត្ត​នៅ​ពេល​បាត់​បង់​មនុស្ស​សំខាន់​ម្នាក់​។ ប៉ុន្តែ​គាត់​មើល​ទៅ​ដូចជា OK ​ទេ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT