មាន ៣ ក្រុម​មិន​ទាន់​ស្គាល់​ពាក្យ​ថា “ចាញ់” ក្នុង​ចំណោម ៤ ក្រុម​ដែល​បាន​ឡើង​ទៅ​វគ្គ​បន្ទាប់

ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ UEFA Champions League បាន​សម្រេច​រក​ឃើញ​ក្រុម​ចំនួន ៤ ដែល​មាន​កៅអី​សម្រាប់​វគ្គ​បន្ទាប់​ហើយ ក្នុង​នោះ​មាន​ដូច​ជា Barcelona, Juventus, Chelsea និង Sevilla ដែល​នាំ​មុខ​ពិន្ទុ​ដាច់​ប្រចាំ​ពូល​របស់​ពួក​គេ​ត្រឹម​ការ​ប្រកួត​ជុំ​ទី ៤ នៅ​យប់​មិញ។

ការ​ប្រកួត​ដែល​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports បាន​ទទួល​ការ​គាំទ្រ​ខ្លាំង​ជា​បន្តបន្ទាប់​ពី​សំណាក់​បងប្អូន​អ្នក​ស្នេហា​វិស័យ​កីឡា​បាល់ទាត់។ ចុះ​អ្នក​ដឹង​ទេ​ថា​តើ​ក្រុម​ណា​រក្សា​ស្ថិតិ​ល្អ មិន​ទាន់​ស្គាល់​ពាក្យ​ថា “ចាញ់” នៅ​ពូល​នីមួយៗ​នោះ?

ក្នុង​ចំណោម ៤ ក្រុម​នោះ​មាន ៣ ក្រុម​ដូច​ជា៖

  • Barcelona ឈ្នះ ៤ ប្រកួត មាន ១២ ពិន្ទុ
  • Chelsea ឈ្នះ ៣ ស្មើ ១ មាន ១០ ពិន្ទុ
  • Sevilla ឈ្នះ ៣ ស្មើ ១ មាន ១០ ពិន្ទុ

សម្រាប់​ Juventus ក្នុង​ចំណោម ៤ ប្រកួត​បាន​ចាញ់​ម្តង​នៅ​ជុំ​ទី ២ ពេល​ប៉ះ Barcelona ដោយ​បរាជ័យ ០-២ ក្នុង​ទឹកដី​ខ្លួន​ឯង។ ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ជួប​គ្នា​ម្តង​ទៀត​នៅ​ជុំ​ទី ៦ វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក​ថ្ងៃ​ទី ៩ ធ្នូ ឆ្នាំ ២០២០ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ប្រភព៖ UEFA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT