Pique ​របួស​ជង្គង់​ធ្ងន់ធ្ងរ ​អាច​សម្រាក​ពី​៤​ទៅ​៥​ខែ​ឯ​ណោះ

ខ្សែ​ការពារ Gerard Pique ​នឹង​សម្រាក​ព្យាបាល​របួស​ជង្គង់​របស់​ខ្លួន ​ពី​៤​ទៅ​៥​ខែ​ឯ​ណោះ ទើប​អាច​ចូល​ជួយ​ក្រុម FC Barcelona ​បាន​វិញ។Pique ​បាន​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ​ខាង​លើ​នេះ ​កើត​ឡើង​អំឡុង​ពេល​រូបគេ​លេង​ទល់​ក្រុម Atletico Madrid ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។ ​

ដោយ​ឡែក​របួស​នោះ ​ដំបូង​ឡើយ​ត្រូវ​បាន​គេ​ដឹង​ថា​អាច​នឹង​សម្រាក​ត្រឹម​២​ខែ​អី​ទេ តែ​ជាក់​ស្ដែង​ក្រោយ​ពី​ស្កេន​ទៅ ទើប​ដឹង​ថា​ជា​របួស​ជង្គង់​ធ្ងន់ធ្ងរ ​ហើយ​នឹង​សម្រាក​ពី​៤​ទៅ​៥​ខែ​ឯ​ណោះ ទើប​អាច​ចូល​លេង​វិញ​បាន​។

​ក្រុម Barcelona ​ដែល​កំពុង​ស្ថិត​នៅ​ពាក់​កណ្ដាល​តារាង La Liga ​នោះ ​ក៏​កំពុង​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ដោយសារ​តែ​កីឡាករ​របួស​ផង​ដែរ។ ជាក់​ស្ដែង Ansu Fati ​ដែល​ជា​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ម្នាក់ ​ក៏​បាន​រង​របួស​ជង្គង់ ​និង​សម្រាក​ដល់​ទោ​៦​ខែ​ឯ​ណោះ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT