Salah ​ជា​សះស្បើយ​ពី​កូវីដ​១៩ អាច​ចូល​ហាត់​ជាមួយ​ក្រុម​វិញ​បាន

ខ្សែ​ប្រយុទ្ធ​ Mohamed Salah ​បាន​ជា​សះស្បើយ​ពី​មេរោគ​កូវីដ​១៩​ហើយ ​ក្រោយ​ពី​សម្រាក​ព្យាបាល​មួយ​រយៈ​មក​នេះ ​និង​អាច​ចូល​ហាត់​វិញ​ជាមួយ​ក្រុម​បាន។​Salah ​បាន​ឆ្លង​មេរោគ​ខាង​លើ​នេះ​អំឡុង​ពេល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អេហ្សីប ​និង​សម្រាក​ព្យាបាល​ជា​ច្រើន​ថ្ងៃ​មក​ហើយ។

​ក្រោយ​ពី​តេស្ដ​លើក​ចុង​ក្រោយ​រក​ឃើញ​ថា​អវិជ្ជមាន​ហើយ ​ពេល​នេះ​សាមី​ខ្លួន​រូប​នេះ ​អាច​ចូល​រួម​ហ្វឹកហាត់​ជាមួយ​សមាជិក​ក្រុម​ហង្ស​ក្រហម​បាន​ពេញ​លេញ​ហើយ​ដើម្បី​ត្រៀម​ប្រកួត​នា​ពេល​ខាង​មុខ។

​ក្រុម Liverpool ​នឹង​មាន​ភារកិច្ច​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ប៉ះ​ជាមួយ​ក្រុម Atalanta ​នៅ​ថ្ងៃ​ទី​២៦​ខាង​មុខ​នេះ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល។ ​នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ក្រុម​លោក Klopp ​ខណៈ​ដែល​ពួកគេ​មាន​កីឡាករ​របួស​ច្រើន​ណាស់​កន្លង​មក​នេះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT