Morata ​ថា​អេស្ប៉ាញ​លេង​ល្អ​ណាស់ ​គួរ​ឈ្នះ​លើស​៦​គ្រាប់​

​ក្រុម​បាល់ទាត់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​យក​ឈ្នះ​លើ​ក្រុម​អាល្លឺម៉ង់​ក្នុង​លទ្ធផល ​៦-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Nations League ​កាល​ពី​យប់មិញ​នេះ​។​អេស្ប៉ាញ​គ្រាន់​តែ​កែ​បាល់​ភ្លាម ​ចាប់​ផ្ដើម​លេង​គ្រប​លើ​ក្រុម​អាល្លឺម៉ង់​ភ្លាម​ៗ​តែ​ម្ដង ​និង​បន្ដ​រក​គ្រាប់​បាល់​បាន​រហូត​ដល់​ទៅ​៦​គ្រាប់​ឯ​ណោះ។ ​

ដោយ​៦​គ្រាប់​នោះ ​មាន Torres ​កីឡាករ​របស់​ក្រុម Man City ​រក​បាន​ដល់​ទៅ​៣​គ្រាប់​ម្នាក់​ឯង​ថែម​ទៀត ដែល​នេះ​ជា​ការ​រក​បាន Hat-trick ​លើក​ដំបូង​សម្រាប់​រូបគេ​ហើយ​។ ​ដោយ​ឡែក​៣​គ្រាប់​ទៀត​រក​បាន​ដោយ Morata ​១​គ្រាប់ Rodri ​១​គ្រាប់​និង Mikel ​១​គ្រាប់​ទៀត។

​ចប់​ការ​ប្រកួត ​ខ្សែ​ប្រយុទ្ធ Morata ​បាន​អះអាង​ថា​ក្រុម​អេស្ប៉ាញ​ប្រកួត​នេះ​លេង​បាន​ល្អ​តាំង​ពី​ដំបូង​មក​ហើយ និង​គ្រប់​គ្រង​ការ​ប្រកួត​បាន​ល្អ​ណាស់។ ប្រកួត​នេះ ​ប្រសិន​បើ​ក្រុម​របស់​ខ្លួន​ព្យាយាម​បន្តិច​ទៀត ​នោះ​គ្រាប់​បាល់​នឹង​កើត​មាន​ឡើង​កាន់​តែ​ច្រើន​ជាង​នេះ​ទៅ​ទៀត៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT