គ្រូ​អង់គ្លេស ​ថា Henderson ​មាន​បញ្ហា​របួស​តិចតួច​នៅ​យប់មិញ​នេះ​

​លោក Gareth Southgate ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​បាន​បញ្ជាក់​ថា​នៅ​យប់មិញ​នេះ Henderson ​បាន​រង​របួស ​ទើប​សម្រេច​ប្ដូរ​ចេញ​​ពេល​លេង​ទល់​ក្រុម​បែលហ្សិក។

​ក្រុម​អង់គ្លេស ​បាន​ចាញ់​ក្រុម​បែលហ្សិក​ក្នុង​លទ្ធផល ២-០ ​ធ្វើ​ឱ្យ​ពួកគេ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Nations League ​ទៅ​ហើយ ​ទោះ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត​ក៏​ដោយ។ ​ក្នុង​ការ​ប្រកួត​នោះ​ដែរ Henderson ​ដែល​ជា​ប្រធាន​ក្រុម​នោះ ​ក៏​ត្រូវ​បាន​ប្ដូរ​ចេញ​ដែរ បន្ទាប់​ពី​រូបគេ​មាន​បញ្ហា​របួស។ ​គេ​មិន​ទាន់​ច្បាស់​ថា​របួស​នោះ​ធ្ងន់ធ្ងរ​កម្រិត​ណា​ឡើយ ប៉ុន្តែ​វា​បាន​បង្ហាញ​ពី​កង្វល់​សម្រាប់​ក្រុម​អាជីព Liverpool ​ទៅ​ហើយ ព្រោះ​ពួកគេ​ពេល​នេះ​មាន​កីឡាករ​របួស​ច្រើន​ពេក។

​Liverpool ​គិត​ត្រឹម​ពេល​នេះ ​កីឡាករ​ជម្រើស​ដំបូង​ជា​ច្រើន​នាក់​បាន​រង​របួស​ដូចជា Virgil van Dijk , Gomez , Trent Alexander-Arnold ​និង​ Mohamed ដែល​ឆ្លង​មេរោគ​កូវីដ​១៩​ជា​​ដើម។ ​ខណៈ ដែល​នៅ​ចុង​សប្ដាហ៍​នេះ ពួកគេ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​កំពុង​ឡើង​ជើង Leicester City ​ថែម​ទៀត៕​

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT