Mascherano ​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​ហើយ​

ខ្សែ​ការពារ Javier Mascherano ​បាន​សម្រេច​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់​ហើយ ​ក្រោយ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ជា​ពិសេស​ជាមួយ​ក្រុម Liverpool ​និង Barcelona ​។

​ក្រុម​ចុង​ក្រោយ​របស់​កីឡាករ​វ័យ​៣៦​ឆ្នាំ​នេះ​គឺ​ Estudiantes ​ដែល​ស្ថិត​ក្នុង​ប្រទេស​កំណើត​របស់​គេ​អាហ្សង់ទីន។ ​ការ​ប្រកាស​ពី​ដំណឹង​ខាង​លើ​នេះ ​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នេះ ​ដោយ​សាមី​ខ្លួន​ផ្ទាល់​តែ​ម្ដង។  Mascherano ​បាន​សរសេរ​ថា​៖ “ខ្ញុំ​ចង់​ប្រាក់​គ្រប់​គ្នា​ថា ​ខ្ញុំ​សម្រេច​ចិត្ត​ឈប់​លេង​បាល់ទាត់​ហើយ។ ​ខ្ញុំ​អរគុណ​ដល់​អ្នក​គាំទ្រ ​និង​ក្លឹប​ដែល​បាន​ផ្ដល់​ឱកាស​ឱ្យ​ខ្ញុំ​និង​លើក​ទឹក​ចិត្ត​កន្លង​មក”។

​Mascherano ​ជា​កីឡាករ​ឆ្នើម​ម្នាក់ ​និង​ល្បី​ឈ្មោះ​ខ្លាំង​នៅ​ក្រុម Barcelona ​ក្នុង​រយៈ​ពេល​៨​ឆ្នាំ។ ​រូបគេ​បាន​ឈ្នះ​ពាន​រង្វាន់ La Liga ​បាន​៥​ដង ​និង UEFA Champions League ​បាន​២​ដង​ផង​ដែរ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT