វៀតណាមដុតដៃដុតជើងឡើងវិញ​ក្រោយ AFC ប្រកាស​ពី​កាលបរិច្ឆេទប្រកួត​ជម្រុះ World Cup

សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានឱ្យដឹងថាក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមនឹងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេឡើងវិញក្នុងពូល G នៃវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២២ នាខែមីនាឆ្នាំ២០២១ខាងមុខនេះ។

គណៈគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបនៅថ្ងៃទី ១២ ខែវិច្ឆិកាបានកំណត់កាលបរិច្ឆេទសម្រាប់វគ្គជម្រុះអាស៊ីដែលក៏ជាការប្រកួតជុំទី ២ នៃវគ្គជម្រុះ AFC Asian Cup ឆ្នាំ ២០២៣ ផងដែរ។ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រកួតប្រជែង AFC ក្រោមអធិបតីភាពលោក​Tran Quoc Tuan, អនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធកីឡាបាល់ទាត់វៀតណាម ដែលជាប្រធានគណៈកម្មាធិការ AFC ផងនោះ មន្រ្តី AFC បានពិភាក្សាអំពីផែនការរៀបចំការប្រកួតបាល់ទាត់នៅឆ្នាំ ២០២១ ដោយការព្យាករណ៍ជាទូទៅ ថាវាជាឆ្នាំដ៏លំបាកមួយដោយសារតែកាលវិភាគដ៏ក្រាស់ក្រែលដែលកើតឡើងពីជំងឺរាតត្បាតរ៉ាំរ៉ៃ កូវីដ១៩ ដែលកំពុងរាតត្បាតនៅឡើយ។

ដោយហេតុនេះ AFC បានសំរេចថាការប្រកួតដែលនៅសល់ក្នុងវគ្គជម្រុះអាស៊ីជុំទី ២ គួរតែត្រូវបញ្ចប់នៅថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២១ ជាមួយនឹងការប្រកួតថ្ងៃ ៧ និង ៨ នៅខែមីនាឆ្នាំ ២០២១ និងការប្រកួតថ្ងៃទី ៩ និងទី ១០ ខែមិថុនាឆ្នាំ ២០២១ ដោយវគ្គផ្តាច់ព្រ័ត្រវគ្គជម្រុះចាប់ផ្តើម នៅខែកញ្ញាឆ្នាំ ២០២១ ។

នៅក្នុងយុទ្ធនាការដែលបានគ្រោងទុកក្រុមរបស់លោក Park Hang-seo នឹងបន្តការប្រកួតវគ្គជម្រុះលើកទី ២ របស់ពួកគេជាមួយនឹងការប្រកួតក្រៅដីនៅប្រទេស​ម៉ាឡេស៊ីនៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២១ បន្ទាប់មកនឹងមានការប៉ះគ្នាជាមួយក្រុមភ្ញៀវឥណ្ឌូនេស៊ីនៅឯពហុកីឡដ្ឋាន My Dinh ទីក្រុងហាណូយនៅថ្ងៃទី ៧ ខែមិថុនាឆ្នាំក្រោយ។

វៀតណាមកំពុងនៅលើកំពូលតារាងពូល G ដោយមាន ១១ ពិន្ទុបន្ទាប់ពីការប្រកួតចំនួន ៥ ប្រកួតក្រុមមិនដែលចាញ់។ វៀតណាមកំពុងតែសម្លឹងឆ្ពោះទៅកាន់វគ្គជម្រុះចុងក្រោយជាលើកដំបូង។តាមពីក្រោយវៀតណាមគឺម៉ាឡេស៊ី (៩ ពិន្ទុ) ថៃ (៨ ពិន្ទុ) អារ៉ប់រួម(៦ ពិន្ទុ) និងឥណ្ឌូណេស៊ីសូន្យពិន្ទុ។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ AFC ក៏បានឯកភាពផងដែរថាពានរង្វាន់ AFC U19 Championship ដែលត្រូវបានពន្យាពេលកន្លងមកនឹងត្រូវរៀបចំឡើងនៅប្រទេសអ៊ូសបេគីស្ថានចន្លោះពីថ្ងៃទី ៣ ដល់ថ្ងៃទី ២០ ខែមីនាឆ្នាំ ២០២១ ។ ឆ្នាំនៅប្រទេសបារ៉ែនខណៈដែលព្រឹត្តិការណ៍ AFC Futsal Championship ឆ្នាំ ២០២០ នឹងចាប់ផ្តើមឡើងវិញចាប់ពីថ្ងៃទី ២៣ ខែមីនាដល់ថ្ងៃទី ៣ ខែមេសាឆ្នាំ ២០២១ ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT