ប្រចាំ​សតវត្ស​ទី ២១ តើ​កីឡាករ​រូប​ណា​រក​បាន​គ្រាប់​បាល់​ប៉េណាល់ទី​ច្រើន​ជាង​គេ?

បាល់​ប៉េណាល់ទី​មិន​ចេះ​តែ​កើត​មាន​ឡើង​នោះ​ទេ ដោយ​លុះត្រា​ណា​តែ​ក្នុង​ការ​ប្រកួត​នោះ សំណាក់​កីឡាករ​គូ​ប្រជែង​មាន​ការ​បង្ក​កំហុស​នៅ​ក្នុង​ប្រអប់​គ្រោះថ្នាក់។ ដោយឡែក​ក្នុង​សតវត្ស​ទី ២១ នេះ នៅ​លីគ​កំពូល​ទាំង ៥ ប្រចាំ​តំបន់​អឺរ៉ុប តើ​អ្នក​គិត​ថា​កីឡាករ​រូប​ណា​មួយ ដែល​រក​បាន​គ្រាប់​បាល់​ប៉េណាល់ទី​ច្រើន​បំផុត?

បើ​តាម​របាយការណ៍​ពី​គេហទំព័រ TransferMarkt យើង​ធ្វើ​ការ​សង្ខេប​ឈ្មោះ ១០ រូប​ដូច​ត​ទៅ៖ (បញ្ជាក់៖ រាប់​តែ​គ្រាប់​បាល់​នៅ​ក្លឹប ចាប់​ពី​ថ្ងៃ​ទី ១ ​មករា ឆ្នាំ ២០០១ មក​ទល់​ពេល​បច្ចុប្បន្ន)

១០) Sergio Aguero រក​បាន ៤១ គ្រាប់

៩) Ronaldinho រក​បាន ៤៤ គ្រាប់


=៩) Alessandro Del Piero រក​បាន ៤៤ គ្រាប់
៧) Steven Gerrard រក​បាន​ ៤៦ គ្រាប់
៦) Edinson Cavani រក​បាន ៤៨ គ្រាប់
៥) Frank Lampard រក​បាន ៥០ គ្រាប់

៤) Zlatan Ibrahimovic រក​បាន ៦៤ គ្រាប់
៣) Lionel Messi រក​បាន ៧៥ គ្រាប់
=៣) Francesco Totti រក​បាន ៧៥ គ្រាប់
១) Cristiano Ronaldo រក​បាន ១១៤ គ្រាប់

ប្រភព៖ TransferMarkt

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT