Hazard ​នៅ​មាន​កូវីដ​១៩ ដូច្នេះ​មិន​អាច​លេង​ទល់​អង់គ្លេស​យប់​នេះ​ទេ​

​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​សង្ឃឹម​ថា​ខ្សែ​ប្រយុទ្ធ Eden Hazard ​នឹង​អាច​បាន​លេង​ទល់​ក្រុម​អង់គ្លេស​នៅ​រាត្រី​នេះ ប៉ុន្តែ​លទ្ធផល​ចេញ​មក​រូបគេ​នៅ​មាន​វិជ្ជមាន​កូវីដ​១៩​ដដែល។Hazard ​បន្ទាប់​ពី​ជា​សះស្បើយ​ពី​​របួស​ហើយ ​រូបគេ​ចាប់​ផ្ដើម​មាន​ទម្រង់​លេង​ល្អ​ឡើង​វិញ​បាន​បន្ដិច ក៏​ស្រាប់​តែ​មាន​ដំណឹង​ថា​ផ្ទុក​មេរោគ​កូវីដ​១៩​ទៀត​។ ​

ការ​មាន​មេរោគ​នេះ ​បាន​ធ្វើ​ឱ្យ​រូបគេ​ខកខាន​ក្នុង​ការ​ប្រកួត​ឱ្យ​ក្រុម Real Madrid ​កន្លង​ទៅ​នេះ ​ហើយ​ក៏​អវត្តមាន​ក្នុង​ការ​ប្រកួត​ឱ្យ​ជម្រើស​ជាតិ​បែលហ្សិក​ផង​ដែរ។ ​ជាក់​ស្ដែង​នៅ​រាត្រី​នេះ ​ទល់​ក្រុម​អង់គ្លេស ​គឺ​រូបគេ​មិន​អាច​ចូល​លេង​បាន​ឡើយ។

​លោក Martinez ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​បាន​អះអាង​ថា​៖ “យើង​បាន​ធ្វើ​ការ​យ៉ាង​ស្និទ្ធ​ជាមួយ​ក្រុម Real Madrid ​ហើយ​លទ្ធផល​បាន​ចេញ​មក​ថា​រូបគេ​អាច​មក​លេង​ឱ្យ​យើង​បាន​ទេ។ ​នៅ​រាត្រី​នេះ ​នឹង​មិន​មាន Hazard ​លេង​ឡើយ។ គាត់​នៅ​វិជ្ជមាន​កូវីដ​១៩​ដដែល”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT