Gomez ​ទំនង​ជា​សម្រាក​ដល់​ចប់​រដូវ​កាល​នេះ ​ក្រោយ​របួស​ជង្គង់​ធ្ងន់ធ្ងរ​

ខ្សែ​ការពារ​ Joe Gomez ​បាន​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ​អំឡុង​ពេល​ហ្វឹកហាត់​ដែល​ធ្វើ​ឱ្យ​រូបគេ​ទំនង​ជា​ត្រូវ​សម្រាក​រហូត​ដល់​ចប់​រដូវ​កាល​នេះ​ឯ​ណោះ។

​អំឡុង​ការ​ហ្វឹកហាត់​នៅ​ជម្រើស​ជាតិ​អង់គ្លេស Gomez ​បាន​រង​របួស​ជង្គង់។ ​របួស​នោះ ពិត​ជា​ធ្ងន់ធ្ងរ​ខ្លាំង​មែនទែន ​ដែល​ទំនង​ជា​នឹង​ធ្វើ​ឱ្យ​រូបគេ​សម្រាក​រហូត​ដល់​ចប់​រដូវ​កាល​នេះ​ឯ​ណោះ ​ហើយ​ក៏​អាច​នឹង​មិន​មាន​វត្តមាន​លេង​នៅ​ព្រឹត្តិការណ៍ Euro 2021 ​ផង​ដែរ។ ​នេះ​នឹង​ក្លាយ​ជា​កង្វល់​ធំ​មួយ​ទៀត​ទាំង​នៅ​ជម្រើស​ជាតិ​អង់គ្លេស ​និង​ក្រុម Liverpool ​ដែល​មាន​កីឡាករ​របួស​ច្រើន​មែនទែន។

​ខ្សែ​ការពារ​ខាង​លើ​នេះ ​ក៏​អវត្តមាន​ក្នុង​ប្រកួត​សំខាន់ FIFA World Cup 2018 ​ឱ្យ​ជម្រើស​ជាតិ​អង់គ្លេស​ផង​ដែរ​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​ដោយសារ​បញ្ហា​របួស​ដូច​គ្នា។ ​លោក Klopp ​កំពុង​រង់​ចាំ​ការ​ស្កេន​ជង្គង់​មើល​ពី​ក្រុម​គ្រូ​ពេទ្យ ​មុន​ពេល​វាយ​តម្លៃ​ចំពោះ​បញ្ហា​របួស​នេះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT