Valverde ​រង​របួស​បាក់​ឆ្អឹង​ជើង ​ពេល​ប្រកួត​ទល់ Valencia ​

​ក្លឹប Real Madrid ​បាន​ប្រកាស​ថា​ខ្សែ​បម្រើ​វ័យ​ក្មេង Federico Valverde ​បាន​រង​របួស​បាក់​ឆ្អឹង​ជើង ​ដែល​តម្រូវ​ឱ្យ​គេ​សម្រាក​យ៉ាង​តិច​១​ខែ​ទើប​អាច​ចូល​លេង​វិញ​បាន​។

​ Valverde ​ជា​កម្លាំង​សំខាន់​ម្នាក់​របស់​ក្រុម Real Madrid ​តាំង​ពី​រដូវ​កាល​មុន​មក។ ​លោក Zidane ​បាន​ផ្ដល់​ទំនុក​ចិត្ត​ដល់​កីឡាករ​អ៊ុយរុយហ្គាយ​នេះ​ជា​ខ្លាំង ​ព្រោះ​រូបគេ​លេង​បាន​ទាំង​តំបន់​បម្រើ ​និង​ចុះ​មក​ការពារ​បាន​លឿន​ថែម​ទៀត។ យ៉ាងណាមិញ ​ Valverde ​បាន​រង​របួស​ទៅ​ហើយ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម Valencia កន្លង​ទៅ​នេះ។ ​

​ក្លឹប Real Madrid ​បាន​អះអាង​ថា​ខ្សែ​បម្រើ​រូប​នេះ​បាន​បាក់​ឆ្អឹង​ជើង​តូច​មួយ​ដែល​តម្រូវ​ឱ្យ​រូបគេ​សម្រាក​យ៉ាង​តិច​ក៏​មួយ​ខែ​សិន​ដែរ។ ​នេះ​ជា​ដំណឹង​អាក្រក់​មួយ​សម្រាប់​ក្រុម Real Madrid ​ព្រោះ​ថា​បច្ចុប្បន្ន​នេះ Karim Benzma ​ក៏​បាន​រង​របួស ​ហើយ Eden Hazard ​និង Casemiro ​ឯ​ណោះ​ឆ្លង​មេរោគ​កូវីដ​១៩​ទៀត ​មិន​អាច​ចូល​លេង​បាន​ឡើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT