Jose ​ថា Spurs ​ឈ្នះ​មែន ប៉ុន្តែ​លេង​មិន​ទាន់​ល្អ​ខ្លាំង​ទេ​

​ក្រុម Spurs ​របស់​លោក Jose Mourinho ​បាន​យក​ឈ្នះ​លើ​ក្រុម Ludogorets ​ក្នុង​លទ្ធផល ៣-១ ​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពាន​រង្វាន់ Europa League ​។

​នៅ​យប់មិញ​នេះ ​ក្រុម Spurs ​ដាក់​កីឡាករ​ពេញ​ជើង​តែ​ម្ដង ​និង​មាន​វត្តមាន​របស់ Gareth Bale ​ផង​ដែរ។ ​ជា​លទ្ធផល​ឃើញ​ថា​ពួកគេ​ពិត​ជា​យក​បាន​៣​ពិន្ទុ​មែន ​ក្រោយ​ពី​ឈ្នះ​ក្នុង​លទ្ធផល ​៣-១។ ​តែ​បើ​តាម​សម្ដី​របស់ Jose ​វិញ ​ក្រុម Spurs ​នៅ​មិន​ទាន់​លេង​ល្អ ​ពេញ​ចិត្ត​សម្រាប់​អ្នក​ចាត់ការ​រូប​នេះ​នៅ​ឡើយ​ទេ។ ​

ក្រុម Spurs ​ឈ្នះ​នៅ​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ​ពួកគេ​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​ពូល J ​ហើយ។ ក្នុង​ពូល​នេះ ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​មែនទែន ​ឆ្លង​កាត់​៣​ប្រកួត​មក​នេះ ​ពោល​គឺ​មាន​៣​ក្រុម​ឯ​ណោះ ដែល​មាន​ពិន្ទុ​៦​ពិន្ទុ​ដូច​គ្នា Spurs , Antwerp ​និង LASK ​៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT