Havertz ​តេស្ដ​វិជ្ជមាន​កូវីដ​១៩ ទើប​មិន​បាន​លេង​យប់​នេះ​

​ខ្សែ​ប្រយុទ្ធ​ Kai Havertz ​រក​ឃើញ​ថា​វិជ្ជមាន​កូវីដ​១៩ ទើប​បាន​ជា​រួបគេ​មិន​អាច​ចូល​លេង​ឱ្យ​ក្រុម Chelsea ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​បាន។

​កីឡាករ​កំពុង​ឡើង​ជើង​ខាង​លើ​នេះ ​បាន​ធ្វើ​តេស្ដ​វិជ្ជមាន​មុន​ការ​ប្រកួត ដែល​ត្រូវ​ឱ្យ​រូបគេ​នៅ​ដោយ​ឡែក​សិន​ដើម្បី​ព្យាបាល។ ​អវត្តមាន​របស់​គេ ​បាន​ធ្វើ​ឱ្យ​លោក Lampard ​ដាក់​កីឡាករ Jorginho ​ជំនួស​តំណែង​បម្រើ​ប្រយុទ្ធ​នេះ​វិញ។ ​ជា​លទ្ធផល​ឃើញ​ថា​ក្រុម​តោខៀវ ​នៅ​តែ​បន្ដ​ធ្វើ​បាន​ល្អ ដោយ​យក​ឈ្នះ​លើ​ក្រុម Rennes ​បាន​ក្នុង​លទ្ធផល ​៣-០។ ​

​រំលឹក​ថា Chelsea ​កំពុង​ធ្វើ​បាន​ល្អ​មែនទែន​ទាំង​ក្នុង​លីគ​និង​ពាន​រង្វាន់ UEFA Champions League ​ក្រោយ​ពី​កីឡាករ​របស់​ពួកគេ ​ជា​សះស្បើយ​ពី​របួស​អស់។ ​ក្នុង​ពាន UEFA Champions League ​វគ្គ​សន្សំ​ពិន្ទុ​នេះ ​ក្រុម Chelsea ​កំពុង​ឈរ​នៅ​កំពូល​តារាង ​ដោយ​មាន​៧​ពិន្ទុ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT