តាមរបាយការណ៍ពី Football Insider បានចុះផ្សាយថា ប្រធានក្លឹប Tottenham Hotspur គឺលោក Joe Lewis បានអនុម័តលើគម្រោងបន្ថែមថ្លៃពលកម្មថ្មីដល់ Son Heung-Min ឡើងបាន ២០០ ០០០ ផោន/សប្ដាហ៍ហើយ។
Spurs មើលឃើញពីគុណភាពលេងនិងតម្រូវការដ៏ចាំបាច់ពី Son ដោយចង់ឲ្យគេបន្តឈរជើងហួសពីកុងត្រាចាស់ដែលត្រូវផុតត្រឹមឆ្នាំ ២០២៣។ ការចរចាបន្តកុងត្រាថ្មីទំនងនឹងសម្រេចទៅបាននៅចុងឆ្នាំ ២០២០ នេះ។
ក្នុងកិច្ចព្រមព្រៀងថ្មី Son នឹងឈរឈ្មោះស្មើ Harry Kane ក៏ដូចជា Tanguy Ndombele នាមកីឡាករក្នុងក្រុមរកបានប្រាក់ពលកម្មខ្ពស់បំផុត (បើមិនទាន់រាប់បញ្ចូលកីឡាករខ្ចីជើង Gareth Bale)។
បញ្ជាក់ថា រដូវកាល ២០២០/២១ កីឡាករកូរ៉េខាងត្បូងកំពុងឈរជា Top Scorer នៅក្របខ័ណ្ឌ Premier League ដោយរកបាន ៨ គ្រាប់ ខណៈគ្រប់ការប្រកួតទាំងអស់ឲ្យមាន់ខ្នាយមាសគេរកបាន ១០ គ្រាប់ហើយ៕ ប្រភព៖ Goal