Dynamo Kyiv ​មាន​កីឡាករ​ឆ្លង​កូវីដ​ដល់​៨​នាក់ ​មុន​ប៉ះ Barcelona ​​

​មុន​ប៉ះ​ក្រុម FC Barcelona ​នៅ​ថ្ងៃ​ស្អែក​នេះ ​ក្រុម Dynamo Kyiv ​មាន​កីឡាករ​ឆ្លង​មេរោគ​កូវីដ​១៩ ​ដល់​ទៅ​៨​នាក់​ឯ​ណោះ ​ដែល​នឹង​ធ្វើ​ឱ្យ​ក្រុម​នេះ​ជួប​ការ​ពិបាក​ច្រើន​ក្នុង​ការ​ប្រកួត។

​ជាមួយ​កីឡាករ​៨​នាក់​ឆ្លង​កូវីដ​១៩​នេះ ​នឹង​ធ្វើ​ឱ្យ​ក្រុម​របស់​ប្រទេស​អ៊ុយក្រែន​មួយ​នេះ​មាន​កីឡាករ​អវត្តមាន​សរុប​ដល់​ទៅ​១១​នាក់​ហើយ ​ពេល​ប៉ះ​ក្រុម Baracelona ​នៅ​យប់​ស្អែក ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។ ​ដោយ​មាន​កីឡាករ​អវត្តមាន​ច្រើន​នេះ​ហើយ ​នឹង​ធ្វើ​ឱ្យ​ក្រុម Dynamo ​ត្រូវ​កោះ​ហៅ​កីឡាករ​យុវជន​របស់​ខ្លួន​ជា​ច្រើន​នាក់ ​ដើម្បី​មក​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​អេស្ប៉ាញ​នេះ។

​ក្នុង​ការ​ប្រកួត​លីគ​កន្លង​ទៅ​នេះ ​ក្រុម Dynamo ​បាន​ប្រើប្រាស់​អ្នក​ចាំទី​ត្រឹម​វ័យ​១៨​ឆ្នាំ​ប៉ុណ្ណោះ ​ក្រោយ​ពី​អ្នក​ចាំ​ទី​របស់​ពួកគេ​ឆ្លង​មេរោគ​អស់​ទៅ។ ​ដូច្នេះ ​ប្រកួត​ទល់​ក្រុម Barcelona ​នៅ​ថ្ងៃ​ស្អែក​នេះ​ក៏​ទំនង​ជា​ប្រើប្រាស់​កីឡាករ​វ័យ​ក្មេង​ខាង​លើ​នេះ​ទៀត​ដែរ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT