សេដ​កម្រិត​ធ្ងន់! Ajax តេស្ត​ឃើញ​កីឡាករ​ឈុត​ធំ ៦ នាក់​ឆ្លង​ COVID-19 ​មុន​ត្រូវ​លេង UCL យប់​នេះ

ការ​ប្រកួត​រវាង​ក្លឹប Midtjylland ទល់ Ajax នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក​ថ្ងៃ​ពុធ ដែល​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។ មុន​ឈាន​ដល់​ការ​ប្រកួត​ស្រាប់​តែ​ទទួល​បាន​ដំណឹង​អាក្រក់​មួយ ហើយ​ល្មម​ឲ្យ​អ្នក​គាំទ្រ Ajax ខូច​ចិត្ត​ជា​ខ្លាំង។

នោះ​គឺ​កីឡាករ​របស់ Ajax ចំនួន ១១ រូប (រាប់​ទាំង​ឈុត​តូច/ធំ) បាន​តេស្ត​ឃើញ​ផ្ទុក​ជំងឺ COVID-19 ហើយ​ក្នុង​ចំណោម​នោះ​ក៏​មាន​កីឡាករ ៦ រូប​ដែល​ត្រូវ​ចូលរួម​ការ​ប្រកួត​នៅ UCL វគ្គ​ចែក​ពូល​យប់​នេះ។

បែប​នេះ​មាន​ន័យ​ថា កីឡាករ Ajax ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កីឡដ្ឋាន​របស់ Midtjylland គឺ​មាន​តែ ១៧ នាក់​ប៉ុណ្ណោះ ខណៈ​បញ្ជី​ឈ្មោះ​ពេញលេញ​គឺ ២៣ នាក់។

បញ្ជាក់​ថា Ajax ត្រូវ​ប្រជែង​ក្តី​សង្ឃមឹ​ជាមួយ​ក្រុម​ខ្លាំង Atalanta ក៏​ដូច​ជា Liverpool ដែល​ជា​ក្រុម​ខ្លាំង​កំពុង​នាំ​មុខ​ពិន្ទុ​នៅ​ពូល D៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT