Cristiano Ronaldo សាទរ Real Madrid ​ក្រោយ​ឈ្នះ Barcelona ៣-១ យប់​មិញ

Cristiano Ronaldo បាន​មាន​ចេតនា​បង្ហាញ​ចំៗ​ជា​ការ​សាទរ​ដល់​ក្លឹប​ចាស់ Real Madrid សម្រាប់​ជ័យជម្នះ ៣-១ ទល់​ Barcelona នៅ​ឯ​កីឡដ្ឋាន Camp Nou កាល​ពី​យប់​មិញ។

ក្រោយ​ចប់​ការ​ប្រកួត អតីត​ខ្សែ​ប្រយុទ្ធ​របស់​ស្តេច​ស​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ពាក្យ​ថា៖ “Yesssss,” អម​នឹង​រូបភាព​បង្ហាញ​សាច់ដុំ​លើ​ដង​ខ្លួន​របស់​លោក កំឡុង​ពេល​សម្រាក​ព្យាបាល​ជំងឺ COVID-19។

គួរ​បញ្ជាក់​ថា កីឡាករ Juventus ដែល​មាន​ផ្ទុក​ជំងឺ COVID-19 កំពុង​អុត​មើល​សំណាង​ដែល​ថា​នឹង​អាច​ជា​ទាន់​ពេល​ការ​ប្រកួត​ទល់ Barcelona មក​ដល់​ឬ​យ៉ាង​ណា ព្រោះ​សល់​តែ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ ដែល​លោក​ត្រូវ​ធ្វើ​តេស្ត​ម្តង​ទៀត៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT