Spurs ​យក​ឈ្នះ​លើ​ក្រុម LASK ​បាន​ក្នុង​លទ្ធផល ​៣-០ ​

​ក្រុម Spurs ​របស់​លោក Jose Mourinho ​បាន​យក​ឈ្នះ​លើ​ក្រុម​មិន​សូវ​ខ្លាំអ LASK ​ក្នុង​លទ្ធផល ៣-០ ​នា​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ Europa League ​នៅ​យប់មិញ​នេះ​។

លោក Jose ​បាន​ដាក់​កីឡាករ​បម្រុង​ជា​ច្រើន​នាក់​ដើម្បី​ចូល​លេង​មើល​ជើង​សម្រាប់​ការ​ប្រកួត​នេះ។ ​ជាក់​ស្ដែង​ខ្សែ​ប្រយុទ្ធ​ទើប​ទិញ​ចូល Carlos Vinicius ​និង Bale ​តែ​ម្ដង។ ​ជា​លទ្ធផល​ឃើញ​ថា​ទម្រង់​លេង​របស់​ក្រុម​មាន​ភាព​ប្រសើរ​ច្រើន ​ដោយ Vinicius  ​បាន​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​២​គ្រាប់ ក្នុង​ជ័យជម្នះ ៣-០ ​នៅ​យប់មិញ​នេះ​។

អ្នក​ចាត់ការ​ក្រុម Jose ​ក៏​បាន​កោត​សរសើរ​ទៅ​លើ​ទម្រង់​លេង​របស់​ Vinicius ​ផង​ដែរ។ ដោយ​បញ្ជាក់​ថា​រដូវ​កាល​នេះ រូបគេ​នឹង​មាន​នាទី​លេង​ច្រើន​ជាក់​ជា​មិន​ខាន៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT