Man Utd ​បញ្ចប់​ប្រកួត​មិត្តភាព ​ដោយ​ចាញ់ Bayern Munich ​យប់មិញ​នេះ

ក្លឹប​បិសាច​ក្រហម Manchester United ​បាន​បរាជ័យ​ទៀត​ហើយ​ក្នុង​ការ​ប្រកួត​មិត្តភាព​ចុង​ក្រោយ ​ដោយ​ចាញ់​ក្រុម Bayern Munich ​ក្នុង​លទ្ធផល ១-០។

នេះ​ជា​ក្ដី​កង្វល់​សម្រាប់​លោក Jose Mourinho ​ខណៈ​ដែល​ការ​ប្រកួត​លីគ​ជិត​នឹង​ចាប់​ផ្ដើម ​ប៉ុន្តែ​សមាជិក​ក្រុម​ទាំង​មូល​បែរ​ជា​មិន​ទាន់​រក​ឃើញ​ទម្រង់​លេង​ល្អ​នៅ​ឡើយ​ទេ។ តួយ៉ាង​ដូច​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ពួកគេ​លេង​នៅ​ទាន់​បាន​ស៊ី​ចង្វាក់​គ្នា​នៅ​ឡើយ​ទេ ​ដោយ​បាន​ចាញ់​ក្រុម Bayern Munich ​ក្នុង​លទ្ធផល ១-០ ​ដែល​ជា​ប្រកួត​មិត្តភាព​ចុង​ក្រោយ​របស់​ពួកគេ។ ទម្រង់​លេង​នា​ពេល​បច្ចុប្បន្ន​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​ពេញ​ចិត្ត​នោះ​ទេ ​ត្បិត​អី​ពួកគេ​ចង់​ឃើញ​បិសាច​ក្រហម​ត្រលប់​ទៅ​រក​ភាព​ខ្លាំង​វិញ ​ក្រោយ​ពី​ខកខាន​លើក​ពាន​លីគ​កំពូល​អង់គ្លេស ​តាំង​ពី​លោក Sir Alex ​ចាកចេញ​ទៅ។

មុន​ដល់​រដូវ​កាល​ថ្មី​ចាប់​ផ្ដើម ​លោក Jose Mourinho ​នៅ​មិន​ទាន់​រក​ឃើញ​ខ្សែ​ការពារ​កណ្ដាល​នៅ​ឡើយ​ទេ។ ​គោលដៅ​ទី​១  Harry Maguire ​របស់​ក្លឹប​ Leicester City ​ក៏​មិន​ទាន់​មាន​ដំណឹង​ថា​ទិញ​បាន ​ខណៈ​ដែល​ Jerome Boateng ​ឯ​ណោះ ​ក៏​ក្លឹប Bayern Munich ​មិន​ចង់​លក់​ឱ្យ​ទៀត។ ចំពោះ​រឿង​ទិញ​កីឡាករ​មិន​បាន​នេះ ​អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​និយាយ​ថា​ក្រុម​ការងារ​កំពុង​តែ​ធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព​ហើយ ​ដើម្បី​នាំ​យក​កីឡាករ​ល្អ​បំផុត​ឱ្យ​បាន៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT