(វីដេអូ) Vardy រក​បាន Hat-Trick ជួយ​ឲ្យ Leicester យក​ឈ្នះ M.City ​ដល់ ៥-២

ការ​ប្រកួត​រវាង​ក្លឹប Man City និង Leicester City នៅ​ឯ​កីឡដ្ឋាន Etihad កាល​ពី​យប់មិញ​បាន​បញ្ចប់​ក្រោម​លទ្ធផល ២-៥ ដែល​រុញ​ឲ្យ​ម្ចាស់ផ្ទះ​ខកខាន​ឱកាស​យក​បាន ៣ ពិន្ទុ​នៅ​ប្រកួត​ជុំ​ទី ២។

City ដែល​អវត្តមាន​ម៉ាស៊ីន​ស៊ុត Aguero ក៏​នៅ​តែ​មាន​ការ​ដាក់​សម្ពាធ​ខ្លាំង​ទៅ​លើ​ក្រុម​កញ្រ្ជោង​ខៀវ ដោយ​ស៊ុត​ដល់​ទៅ ១៦ លើក តែ​ចំ​គោលដៅ​ត្រឹម ៥ លើក សម្រេច​បាន​តែ ២ គ្រាប់​ដោយ​កីឡាករ Riyad Mahrez នៅ​នាទី ៤ និង Nathan Ake នៅ​នាទី ៨៤។

ចំណែក​ឯ Leicestser ស៊ុត​ ៧ លើក ចំ​គៅលដៅ ៧ លើក សម្រេច​បាន​ ៥ គ្រាប់ ធ្វើ​បាន​ដោយ Jamie Vardy ៣ គ្រាប់ (ប៉េណាល់ទី ២ គ្រាប់) James Maddison នៅ​នាទី ៧៧ និង Youri Tielemans មួយ​គ្រាប់​ចុង​ម៉ោង​តែ​ជា​បាល់​ប៉េណាល់ទី​ថែម​មួយ​ទៀត។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

គិត​ត្រឹម​ព្រឹក​នេះ Leicester ឡើង​ឈរ​លេខ ១ នៅ​កំពូល​តារាង Premier League ជា​បណ្តោះ​អាសន្ន ដោយ​មាន ៩ ពិន្ទុ និង​នាំ​មុខ​គ្រាប់​បាល់​ចំណេញ​ចំនួន ៣ គ្រាប់​ទៅ​លើ​ក្លឹប​ Everton ដែល​ឈរ​លេខ ២៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT