Suarez ​ចេញ​ភ្លាម Koeman ​ចាប់​ផ្ដើម​ប្រមូល​លុយ​យក Depay ​ភ្លែត​តែ​ម្ដង​

​ក្រុម FC Barcelona ​កំពុង​តាម​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ហុល្លង់ ​Memphis Depay មក​រួម​ក្រុម​វិញ ​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ Luis Suarez ​បាន​ចាកចេញ​ពី​ក្រុម​ទៅ​ហើយ​។

​វត្តមាន​របស់​លោក Koeman ​បាន​ធ្វើ​ឱ្យ​ក្រុម Barcelona ​ផ្លាស់​ប្ដូរ​ច្រើន ពោល​គឺ​កីឡាករ​ចាស់​ៗ​មួយ​ចំនួន​ត្រូវ​បាន​លក់​ចេញ​ឬ​បញ្ចប់​កុងត្រា​យក​តែ​ម្ដង។ ​បច្ចុប្បន្ន​នេះ ​លោក​ក៏​កំពុង​មើល​កីឡាករ​ថ្មី​បន្ថែម​ទៀត​ដែរ​ដើម្បី​មក​ជំនួស​កីឡាករ​ដែល​ចាកចេញ​ទៅ។ ​ក្នុង​នោះ Depay ​ជា​បេក្ខភាព​កីឡាករ​ទី​១​ដែល​អ្នក​ចាត់ការ​សញ្ជាតិ​ហុល្លង់​នេះ​ចង់​បាន​។

​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Lyon ​នេះ ​មាន​តម្លៃ​ផ្ដាច់​កុងត្រា​ត្រឹម​តែ​២៨​លាន​ផោន​ប៉ុណ្ណោះ។ ​តម្លៃ​នេះ​គឺ​សម​ល្មម​សម្រាប់ Barcelona ​ទិញ​យក​ហើយ ប្រសិន​បើ​ការ​ចរចា​ត្រូវ​គ្នា​អស់។ ​លេង​នៅ​ក្លឹប​បារាំង​នេះ ​Depay ​រក​បាន​៥៨​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​៤៣​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​១៤២​ប្រកួត៕

ប្រភព៖  DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT