Messi ​មិន​មាន​ឈ្មោះ​នៅ UEFA Player of the Year ​ជា​លើក​ដំបូង​នៅ​១០​ឆ្នាំ​ចុង​ក្រោយ​

ខ្សែ​ប្រយុទ្ធ Lionel Messi ​នៅ​ឆ្នាំ​នេះ មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​៣​នាក់​ចុង​ក្រោយ UEFA Player of the Year ​នោះ​ទេ ​ដោយ​វា​ជា​លើក​ដំបូង​ហើយ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​។មិន​ត្រឹម​តែ Messi ​ទេ​ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​របស់ UEFA ​ដោយ​សូម្បី​តែ Cristiano Ronaldo ​ក៏​មិន​មាន​ឈ្មោះ​ដូច​គ្នា។ ខណៈ​ដែល​កីឡាករ​៣​នាក់​ចុង​ក្រោយ​ដែល​បាន​ជាប់​ឈ្មោះ​នៅ​រដូវ​កាល​នេះ ​គឺ ​Kevin de Bruyne, Robert Lewandowski ​និង ​Manuel Neuer។ ​

ការ​បោះ​ឆ្នោត​នេះ ​ចេញ​ពី​គ្រូ​បង្វឹក​៨០​នាក់​ដែល​បាន​ចូល​រួម​លេង​ក្នុង​ពាន​រង្វាន់ UEFA Champions League ​និង Europa League ។ ​បន្ថែម​ពី​លើ​នេះ ក៏​មាន​អ្នក​កាសែត​ល្បី​ៗ​៥០​នាក់​ទៀត​ផង​ដែរ។សម្រាប់ Messi ​រដូវ​កាល​នេះ ​ទទួល​បាន​សំឡេង​គាំទ្រ​៥៣ ​ខណៈ ដែល Ronaldo ​វិញ​នៅ​លេខ​១០ ​មាន​សំឡេង​គាំទ្រ​តែ​២៥​ប៉ុណ្ណោះ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT