Lampard ​វាយ​បក​ទៅ Carragher ​វិញ ​រឿង Havertz ​លេង​មិន​ល្អ​ប្រកួត​ដំបូង​

​លោក ​Jamie Carragher ​ដែល​ជា​អ្នក​វិភាគ​ម្នាក់ បាន​និយាយ​ថា Chelsea ​ទិញ Kai Havertz ​មក ​ដោយ​មិន​ទាន់​ដឹង​ថា​ដាក់​កន្លែង​ណា​ដើម្បី​ឱ្យ​រូបគេ​លេង​ល្អ​បំផុត​នោះ​ទេ ​នា​ដើម​រដូវ​កាល​នេះ​។

ក្រោយ​ពី​ឮ​សម្ដី​នេះ​ហើយ ​លោក Lampard ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Chelsea ​ចេញ​មុខ​មក​ឆ្លើយ​តប​វិញ​ភ្លាម។ ​អ្នក​ចាត់ការ​វ័យ​ក្មេង​រូប​នេះ ​បាន​អះអាង​ថា​៖ “Kai ​លេង​ពី​ដើម​មក ​គឺ​តំណែង​នៅ​លេខ​៩ ​លេខ​៨ ​និង​លេខ​១០។ គាត់​លេង​បែប​នេះ​ច្រើន​នៅ Leverkusen ​ហើយ​ខ្ញុំ​ក៏​មាន​គោលដៅ​របស់​ខ្ញុំ​សម្រាប់​រូបគេ។ ​បច្ចុប្បន្ន​នេះ អ្វី​ដែល​ជា​រឿង​សំខាន់​គឺ​ឱ្យ​គាត់ Fit ​មែនទែន​សិន។ ​ខ្ញុំ​ទិញ​គាត់​មក ​ខ្ញុំ​ដឹង​ថា​ត្រូវ​ដាក់​គាត់​លេង​នៅ​កន្លែង​ណា​ហើយ”។

​រំលឹក​ថា​ក្រុម Chelsea ​ទិញ​កីឡាករ​អាល្លឺម៉ង់​នេះ​មក​ក្នុង​តម្លៃ​ខ្លួន៧១​លាន​ផោន ​បូក​បន្ថែម​ទាំង​ប្រាក់​លើក​ទឹក​ចិត្ត​ទៀត​ប្រសិន​បើ​អាច​ជួយ​ក្រុម​ឱ្យ​ទទល​បាន​លទ្ធផល​ល្អ។ តែ​២​ប្រកួត​កន្លង​មក​នេះ រូបគេ​នៅ​មិន​ទាន់​បង្ហាញ​សមត្ថភាព​លេចធ្លោ​នៅ​ឡើយ​ទេ៕

ប្រភព៖  Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT