តំណាង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ទាំង ១០ កីឡាករ​ទាំង​នេះ​មាន​តម្លៃ​ផ្ទេរ​ខ្ពស់​ដាច់​គេ

តម្លៃ​ផ្ទេរ​ចេញ​របស់​កីឡាករ​អាជីព ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កាន់​តែ​រំកិល​កើន​ឡើង ហើយ​គិត​មក​ត្រឹម​ឆ្នាំ ២០២០ តម្លៃ​ខ្លួន​របស់ Neymar នៅ​តែ​ឈរ​ខ្ពស់​ដាច់​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។

ដោយឡែក​បើ​តំណាង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​នីមួយៗ​វិញ តើ​អ្នក​ដឹង​ទេ​ថា នៅ​អេស្ប៉ាញ បែលហ្សិក និង​ប្រទេស​ធំៗ​ផ្សេង​ទៀត កីឡាករ​ណា​ទៅ​មាន​តម្លៃ​ថ្លៃ​បំផុត? CTS Sports ធ្វើ​ការ​បង្ហាញ​ដូច​ត​ទៅ៖

  • អេស្ប៉ាញ: អ្នកចាំទី Kepa Arrizabalaga ផ្ទេរ​ពី Athletic ទៅ Chelsea ឆ្នាំ ២០១៨ ​តម្លៃ ៩៤ លាន​ដុល្លារ
  • អ៊ីតាលី: ខ្សែ​បម្រើ Jorginho ផ្ទេរ​ពី Napoli ទៅ Chelsea ​ឆ្នាំ ២០១៨ ​តម្លៃ ៧០ លាន​ដុល្លារ
  • អង់គ្លេស: ខ្សែ​ការពារ Harry Maguire ផ្ទេរ​ពី Leicester City ទៅ Manchester United ឆ្នាំ ២០១៩ ​តម្លៃ ១០៣ លាន​ដុល្លារ
  • ព័រទុយហ្គាល់: ខ្សែ​ប្រយុទ្ធ Joao Felix ផ្ទេរ​ពី Benfica ទៅ Atletico Madrid ឆ្នាំ ២០១៩ ​តម្លៃ ១៤៩ ​លាន​ដុល្លារ
  • អាល្លឺម៉ង់: ខ្សែ​ប្រយុទ្ធ Kai Havertz ផ្ទេរ​ពី Bayer Leverkusen ទៅ Chelsea ឆ្នាំ ២០២០ ​តម្លៃ ៩៣ លាន​ដុល្លារ
  • អាហ្សង់ទីន: ខ្សែ​ប្រយុទ្ធ Gonzalo Higuain ផ្ទេរ​ពី Napoli ទៅ Juventus ឆ្នាំ ២០១៦ ​តម្លៃ ១០៦ លាន​ដុល្លារ
  • បែលហ្សិក: ខ្សែ​ប្រយុទ្ធ Eden Hazard ផ្ទេរ​ពី Chelsea ទៅ Real Madrid ឆ្នាំ ២០១៩ ​តម្លៃ ១៦៥ លាន​ដុល្លារ
  • ហូឡង់: ខ្សែ​ការពារ Virgil van Dijk ផ្ទេរ​ពី Southampton ទៅ Liverpool ឆ្នាំ ២០១៨ ​តម្លៃ​ ១០០ លាន​ដុល្លារ
  • បារាំង: ខ្សែ​ប្រយុទ្ធ Kylian Mbappe ផ្ទេរ​ពី Monaco ទៅ PSG ឆ្នាំ ២០១៧ ​តម្លៃ ២១៣ ​លាន​ដុល្លារ
  • ប្រេស៊ីល: ខ្សែ​ប្រយុទ្ធ Neymar ផ្ទេរ​ពី Barcelona ទៅ PSG ឆ្នាំ ២០១៧ ​តម្លៃ ២៦២ លាន​ដុល្លារ៕

ប្រភព៖ BR/Football

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT