PSG ចាប់​អារម្មណ៍​កីឡាករ Juve ដោយ​ចង់​យក​មក​ពង្រឹង​បន្ថែម​នៅ​តំបន់​បម្រើ

ក្លឹប​យក្ស​បារាំង Paris Saint-Germain កំពុង​ពិចារណា​លើ​ការ​ចុះ​ហត្ថលេខា​នាំ​យក Sami Khedira ពី​ក្លឹប Juventus ដើម្បី​ចង់​បន្ថែម​ការ​អភិវឌ្ឍ​នៅ​ប្រព័ន្ធ​បម្រើ។ នេះ​បើ​តាម​របាយការណ៍​ពី Sky Germany បាន​ចុះ​ផ្សាយ។

ប្រភព​បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ថ្មី​លោក Andrea Pirlo ហាក់​មិន​រាប់ Khedira ក្នុង​ផែនការណ៍​ដឹកនាំ​សម្រាប់​រដូវ​កាល ២០២០/២១ នេះ​ឡើយ ហើយ​ផ្លូវ​ចាកចេញ​សម្រាប់​គេ​ទំនង​ជា​មាន​ភាគរយ​ខ្ពស់។

រដូវ​កាល​ចាស់ ២០១៩/២០ ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់ ឈរ​ជើង​លើ​ទីលាន​បាន​តែ ៩៧៨ នាទី​គត់ ក្រោម​ការ​បង្ហាញ​ខ្លួន ១៨ ប្រកួត ហើយ​មាន​ឱកាស​ជួយ​ក្រុម​ត្រឹម​ការ Assist ១ លើក។ តាម​ហាងឆេង​ថ្លៃ​ខ្លួន​របស់​គេ​បច្ចុប្បន្ន​អាច​ថ្លៃ​ប្រមាណ ៤ លាន​អឺរ៉ូ ទាំង​ដែល​កុងត្រា​ត្រូវ​ផុត​នៅ​ខែ​មិថុនា ឆ្នាំ ២០២១៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT