Man City ​បើក​ឆាក​លីគ ​​បាន​៣​ពិន្ទុ​ពី​ក្រុម Wolves ​

ក្រុម Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម Wolves ​ក្នុង​លទ្ធផល ​៣-១ ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។​ក្រុម Man City ​ធ្វើ​បាន​យ៉ាង​ល្អ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​នេះ។ ​ខ្សែ​បម្រើ De Bruyne ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​នាំ​មុខ​ឱ្យ​ក្រុម​របស់​លោក Pep ​​ដោយ​បាល់​ប៉េណាល់​ទី ​មុន​ពេល Foden ​ថែម​បាន​១​គ្រាប់​ទៀត​។ ​

Jeminez ​របស់​ក្រុម Wolves ​ក៏​រក​បាន​គ្រាប់​បាល់​តាម​ពី​ក្រោយ​១​គ្រាប់​វិញ​ផង​ដែរ ប៉ុន្តែ​នៅ​ចុង​ម៉ោង Jesus ​ក៏​ថែម​បាន​១​គ្រាប់​ទៀត​។ ​ចប់​ការ​ប្រកួត ​ក្រុម Man City ​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-១។​រំលឹក​ថា​កាល​ពី​រដូវ​កាល​មុន Man City ​នេះ លេង​ទាំង​២​ជើង​មិន​ដែល​ឈ្នះ​ក្រុម Wolves ​នោះ​ទេ ​ដោយ​ចាញ់​ទាំង​ក្នុង​ដី​និង​ក្រៅ​ដី​តែ​ម្ដង។ ​តែ​សម្រាប់​រដូវ​កាល​នេះ​វិញ ​ឃើញ​ថា​លោក Pep ​អាច​សងសឹក​វិញ​បាន​ហើយ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT