(វីដេអូ) Mane រក​បាន ២ គ្រាប់​ជួយ​ Liverpool យក​ឈ្នះ Chelsea ក្នុង​ការ​លេង ១០ ទល់ ១១

Liverpool យក​បាន ៣ ពិន្ទុ​ពី​ការ​ប្រកួត​ទល់​ម្ចាស់​ដី Stamford Bridge គឺ​ក្លឹប​តោ​ខៀវ Chelsea កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

Sadio Mane ជា​អ្នក​រក​បាន ២ គ្រាប់​ម្នាក់​ឯង​ចន្លោះ​នាទី ៥០ និង ៥៤ ខណៈ​ Chelsea បាន​បាត់បង់​សមាសភាព​ខ្សែ​ការពារ​សំខាន់ Andreas Christensen ដោយ​រង​ពិន័យ​កាត​ក្រហម​តាំង​ពី​នាទី ៤៥+១។ សាច់​បាល់​របស់​ហង្ស​បាន​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​ម្ចាស់ដី​ជា​ខ្លាំង ដោយ​គ្រប់គ្រង​បាល់ ៦២ ភាគរយ និង​ស៊ុត​ ១៨ លើក​ចំ​គោលដៅ ៦ លើក ស្រប​ពេល​ដែល Chelsea ធ្វើ​បាន​ត្រឹម ៣ លើក​ចំ​គោលដៅ ក្នុង​ចំណែក​គ្រប់គ្រង​បាល់ ៣៨ ភាគរយ។

ទស្សនា​វីដេអូ​ Highlight ខាង​ក្រោម៖

https://www.youtube.com/watch?v=zQo2C6C2tGE

បញ្ជាក់​ថា ៣ ពិន្ទុ​កាល​ពី​យប់​មិញ​នេះ បាន​រំកិល​ឈ្មោះ​របស់​ក្រុម​ការពារ​ជើង​ឯក Liverpool ឲ្យ​ឡើង​មក​ឈរ​លេខ ៤ ជា​បណ្តោះ​អាសន្ន​ដែល​មាន ៦ ពិន្ទុ​ស្មើ​ក្រុម​កំពូល​តារាង តែ​ចាញ់​គ្រាប់​បាល់​ចំណេញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT