Solskjaer ​បែរ​ជា​បន្ទោស​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ដែល​គ្រប់គ្រង Greenwood ​មិន​បាន​ល្អ​

​លោក Solskjaer ​បាន​និយាយ​ការពារ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Greenwood ​ចំពោះ​ហេតុការណ៍​ដែល​រូបគេ​ហៅ​នាទី​អ៊ីស្លង់​ឡើង​សណ្ឋាគារ​កាល​ពី​ពេល​កន្លង​ទៅ។

​រឿង​ផ្លូវភេទ​នោះ​បែក​ធ្លាយ​ឡើង ហើយ​ធ្វើ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ដក Greenwood ​ចេញ​ពី​ជម្រើស​ជាតិ​ភ្លាម​ៗ​តែ​ម្ដង។ យ៉ាងណាមិញ ​កីឡាករ​វ័យ​១៨​ឆ្នាំ​នេះ ​បាន​មក​បង្ហាញ​ខ្លួន​នៅ​ក្រុម Man Utd ​ជា​ធម្មតា ​ហើយ​ត្រូវ​បាន​លោក Solskjaer ​និយាយ​ការពារ​ថែម​ទៀត​ផង។

​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម​បាន​អះអាង​ថា​៖ “ក្មេង​ម្នាក់​នេះ​កំពុង​មាន​រដូវ​កាល​ល្អ​មួយ។ ​រូបគេ​នៅ​ក្មេង ​ហើយ​ត្រូវ​ការ​អ្នក​គ្រប់គ្រង​ល្អ​ម្នាក់។ យើង​បាន​ផ្ដល់​ពេល​វេលា​យ៉ាង​ច្រើន​ដល់ Mason ​នៅ​លើ​ទីលាន ហើយ​គាត់​ពិត​ជា​ធ្វើ​បាន​ល្អ។ ​ខ្ញុំ​អាច​និយាយ​បាន​ថា ខ្ញុំ​មិន​ចង់​ឱ្យ​គេ​ទៅ​លេង​នៅ​ជម្រើស​ជាតិ​អង់គ្លេស​ទេ ​ព្រោះ​រូបគេ​មិន​មាន​ពេល​សម្រាក​ទាល់​តែ​សោះ”៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT