(វីដេអូ) Draxler ជួយ​ឲ្យ PSG ​ស្គាល់​រសជាតិ​ឈ្នះ​លើក​ដំបូង​សម្រាប់​រដូវ​កាល ២០២០/២១

កាល​ពី​យប់​មិញ​នៅ​ជំនួប​រវាង​ក្លឹប Paris Saint-Germain និង Metz បាន​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ១-០ ដែល​ជា​ការ​សម្រេច​គ្រាប់​បាល់​ចុង​ម៉ោង​ពី​សំណាក់​កីឡាករ Julian Draxler។

ការ​ប្រកួត​ដ៏​តានតឹង​រវាង​ក្រុម​ទាំង​ពីរ មាន​ការ​ផ្តល់​ជូន​កាត​ក្រហម​មួយ​នៅ​នាទី ៦៥ ទៅ​លើ​កីឡាករ Diallo របស់​ក្រុម​ម្ចាស់​ផ្ទះ រុញ​ឲ្យ​ PSG ត្រូវ​លេង​តតាំង​ភ្ញៀវ​ដោយ​ប្រើ​កីឡាករ​ត្រឹម ១០ នាក់​តែ​ប៉ុណ្ណោះ។

ការ​យក​បាន ៣ ពិន្ទុ​ប៊ិះ​តែ​នឹង​អត់​ទៅ​ទៀត ត្បិត​បើ​មាន​ការ​ស៊ុត​ចំ​គោលដៅ ៨ លើក​ក្តី តែ​មាន​តែ​ ១ លើក​គត់​អាច​សម្រេច​ទី ធ្វើ​បាន​ដោយ Draxler នៅ​នាទី ៩០+៣ ទៅ​ហើយ​នោះ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=FsWo_JSinyA

បញ្ជាក់​ថា​នេះ​ជា​ជ័យជម្នះ​លើក​ទី ១ នៅ ៣ ប្រកួត​ដំបូង​របស់ PSG សម្រាប់​ក្របខ័ណ្ឌ​បារាំង Ligue 1។ ពួក​គេ​កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១៥ ដែល​នេះ​រាប់​ថា​ជា​ការ​ចាប់​ផ្តើម​រដូវ​កាល​ដ៏​អាក្រក់​មួយ ធៀប​នឹង Rennes, Monaco, Lille មាន​ពិន្ទុ​ស្មើ​គ្នា​នៅ​កំពូល​តារាង ឈ្នះ ២ ស្មើ ១៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT