Bale ​កំពុង​ចរចា​ចាក​ចេញ​ពី​ក្រុម Real Madrid ​ទៅ Spurs ​ហើយ​

ខ្សែ​ប្រយុទ្ធ Gareth Bale កំពុង​ចរចា​ដើម្បី​ចាកចេញ​ពី​ក្រុម Real Madrid ​ហើយ ​បន្ទាប់​ពី​រូបគេ​មិន​មាន​ឱកាស​លេង​ទាល់​តែ​សោះ​កាល​ពី​រដូវ​កាល​មុន​។

​បើ​តាម​ភ្នាក់ងារ​របស់ Bale ​បច្ចុប្បន្ន​នេះ​ពួកគេ​កំពុង​ចរចា​ជាមួយ​ក្រុម Spurs ​។ ​ប្រសិន​បើ​ដំណើរ​ការ​បាន​ល្អ ​នោះ​កីឡាករ​វែល​រូប​នេះ​នឹង​ទៅ​លេង​នៅ​អង់គ្លេស​វិញ​នា​រដូវ​កាល​នេះ។ ស្រប​ពេល​ក្រុម Real Madrid ​វិញ ​ក៏​មាន​បំណង​ចង់​លក់​រូបគេ​ចោល​ផង​ដែរ ព្រោះ​មិន​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​ប្រើប្រាស់​នោះ​ទេ។

យ៉ាងណាមិញ ​នៅ​អង់គ្លេស​ក៏​មាន​ក្លឹប​មួយ​ទៀត​ចង់​បាន Bale ​ផង​ដែរ គឺ Manchester United ​។ ​ក្រុម​បិសាច​ក្រហម​នេះ ​ក្រោយ​ពី​មិន​អាច​យក Sancho ​បាន​ហើយ ​ពួកគេ​ក៏​បាន​បង្វែរ​អារម្មណ៍​ចង់​បាន Bale ​នេះ​វិញ៕ប្រភព៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT