ពេល​មក​ដល់ Real ដំបូងៗ Ramos ថា​រៀនសូត្រ​តាម​កីឡាករ ៣ រូប​នេះ​ជា​រៀងរាល់​ថ្ងៃ

ជាមួយ​ក្លឹប Real Madrid ខ្សែ​ការពារ​កាន់​ឆ្នាំ Sergio Ramos បង្ហាញ​វត្តមាន​បាន ៦៥០ លើក រក​បាន ៩៧ គ្រាប់​និង Assist ៣៩ លើក។ ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​កីឡាករ​អេស្ប៉ាញ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៣ ​កញ្ញា ឆ្នាំ ២០០៥។

អតីត​កីឡាករ​ដែល​ផ្ទេរ​ចេញ​ពី Sevilla ផ្ទេរ​មក Real រូប​នេះ បាន​បង្ហើប​ប្រាប់ Marca អំពី​គ្រា​មក​ដល់​ក្លឹប​ស្តេច​ស Madrid ដំបូងៗ ដោយ​ខ្លួន​បាន​ក្រេប​យក​ចំណេះដឹង​ជា​ច្រើន​ពី​មិត្ត​រួម​ក្រុម​ចំនួន ៣ រូប​ជា​រៀងរាល់​ថ្ងៃ។

Ramos និយាយ៖ “ពេល​ខ្ញុំ​មក​ដល់ Real Madrid ខ្ញុំ​បាន​រៀនសូត្រ​ពី​មនុស្ស​ដែល​មាន​បទពិសោធន៍​ច្រើន​ដូច​ជា Raul និង Iker Casillas ហើយ Canavaro ជា​កីឡាករ​មួយ​រូប​ផ្សេង​ទៀត​ដែល​ខ្ញុំ​បាន​សិក្សា​ពី​ពួក​គាត់​ជា​រៀងរាល់​ថ្ងៃ ហើយ​ខ្ញុំ​បាន​ព្យាយាម​សម្រប​ខ្លួន​ជាមួយ​ក្លឹប​កាន់​តែ​ល្អ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន”៕ ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT