ដំណឹង​ល្អ! ទី​បំផុត Aubameyang ​ទទួល​បាន​ការ​បន្ត​កុងត្រា​ថ្មី​ដល់​ឆ្នាំ ២០២៣ នៅ Arsenal

ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang ទី​បំផុត​បាន​ជោគជ័យ​លើ​ការ​ចរចា​បន្ត​កុងត្រា​ថ្មី​ដល់​ឆ្នាំ ២០២៣ ពោល​ជា​ការ​បន្ថែម​លើ​កុងត្រា​ចាស់​ដែល​ត្រូវ​ផុត​នៅ​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ ២០២១ ខាង​មុខ។

កីឡាករ​ជំនាញ​ជើង​ស្តាំ​រូប​នេះ បាន​ក្លាយ​ជា​ចំណែក​ដ៏​សំខាន់​របស់​កាំភ្លើង​ធំ Arsenal កាល​ពី​រដូវ​កាល​ចាស់ ជួយ​ឲ្យ​ក្រុម​ឈ្នះ​ពាន FA Cup និង Community Shield។ នៅ ៤៤ ប្រកួត គេ​រក​បាន ២៩ គ្រាប់​និង Assist ៣ លើក​ឲ្យ​មិត្ត​រួម​ក្រុម៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT