Barcelona លឺ​ថា​ព្រម​ទម្លាក់​លុយ ២៨ លាន​ផោន យក Depay មក​បំពេញ​ចិត្ត​គ្រូ​ថ្មី​ហើយ

ក្លឹប Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា ព្រមព្រៀង​ក្នុង​ការ​ចំណាយ​ទឹកប្រាក់ ២៨ លាន​ផោន​លើ​ការ​នាំ​យក Memphis Depay មក​ចូលរួម​នៅ​ទឹកដី Camp Nou ហើយ។

Depay ជា​រាដ៉ា​ដែល​លោក Ronald Koeman សម្លឹង​ឃើញ តាំង​ពី​លោក​បាន​ចូល​មក​ដឹកនាំ Barcelona កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន ព្រោះ​លោក​ស្គាល់​ពី​ការ​លេង​របស់​បុរស​វ័យ ២៦ ឆ្នាំ​រូប​នេះ​ច្បាស់​នៅ​ជម្រើស​ជាតិ​ហូឡង់។

ខ្សែ​ប្រយុទ្ធ​របស់ Lyon ត្រៀម​នឹង​ហោះ​មក​កាន់​ទីក្រុង Barcelona នៅ​ពេល​ខាង​មុខ​នេះ ដើម្បី​បញ្ចប់​ដំណាក់​កាល​ត្រួតពិនិត្យ​សុខភាព មុន​ប្រកាស​ក្លាយ​ជា​កីឡាករ​ផ្លូវការ​នៅ​ទ្រនំ​អ្នក​មាន​បុណ្យ។

ប្រសិន​ណា​អាច​សម្រេច​ទៅ​បាន​ដូច​ការ​រំពឹង​ទុក​មែន​នោះ រូប​គេ​ប្រាកដ​ជា​មាន​វត្តមាន​នៅ​ការ​បើក​ឆាក​ជំនួប​ដំបូង​ទល់​ក្លឹប Villarreal នា​ថ្ងៃ​ទី ២៧ ​កញ្ញា​ខាង​មុខ​នេះ​ហើយ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT