អ្នក​គាំទ្រ​សរសើរ​គ្រប់​គ្នា ​ពេល​ Willian ​បាន Assists ​ឱ្យ​ក្រុម Arsenal ​៣​គ្រាប់ ​

ការ​ប្រកួត​បើក​ឆាក​នៅ​ម្សិលមិញ​នេះ ​ក្រុម​កាំភ្លើង​ធំ Arsenal ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម Fulham ​ក្នុង​លទ្ធផល ៣-០ ​ឯ​ណោះ។​កាំភ្លើង​ធំ ​សម្រាប់​ការ​ប្រកួត​បើក​ឆាក ​ឃើញ​ថា​មាន​ទម្រង់​លេង​ល្អ​មែនទែន។ ​កីឡាករ​ចំណូល​ថ្មី Willian ​ជា​អ្នក​បង្កើត​ឱកាស​ទាំង​៣​គ្រាប់​ដែល​ក្រុម​ធ្វើ​បាន​សម្រេច​យក​ឈ្នះ​លើ​ក្រុម Fulham ​។ ​ខណៈ ដែល​ខ្សែ​ប្រយុទ្ធ Aubameyang ​វិញ ​ក៏​ឃើញ​ថា​នៅ​មុត​ស្រួច​ល្អ​ដដែល​។

​ការ​លេង​បាន​យ៉ាង​ល្អ​នេះ​ហើយ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចាប់​ផ្ដើម​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​លោក Arteta ​ហើយ ​ជា​ពិសេស​ក្រោយ​ពី​អាច​បន្ដ​កុងត្រា​ឱ្យ Aubameyang ​បាន ​និង​យក Willian ​មក​រួម​ក្រុម។​ក្រុម Arsenal ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Arteta ​ក៏​បញ្ជាក់​ថា​នឹង​បន្ដ​រក​កីឡាករ​ថ្មី​មក​រួម​ក្រុម​ទៀត​ដែរ។ ​ពួកគេ​ជឿ​ជាក់​ថា​នៅ​តំបន់​ការពារ​នៅ​មាន​ចន្លោះ​ប្រហោង​នៅ​ឡើយ ដូច្នេះ​ត្រូវ​ការ​កីឡាករ​ថ្មី​មក​រួម​ក្រុម​ទៀត៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT