Lampard ​អះអាង​ថា​កីឡាករ​ថ្មី​៣​នាក់ ​មិន​អាច​លេង​ប្រកួត​បើក​ឆាក​ទេ​

​Lampard ​បាន​អះអាង​ថា​កីឡាករ​ចំណូល​ថ្មី​៣​នាក់​របស់​ខ្លួន ​នឹង​មិន​អាច​ចូល​លេង​បាន​ឡើយ​ប្រកួត​បើក​ឆាក​លីគ Premier League ​នៅ​ចុង​សប្ដាហ៍​នេះ​។

​ក្រុម​តោ​ខៀវ នឹង​ត្រូវ​ជួប​ក្រុម Brighton ​សម្រាប់​ការ​បើក​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​។ ​បើ​តាម​លោក Lampard ​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​នឹង​អវត្តមាន​កីឡាករ​ចំណូល​ថ្មី​៣​នាក់​គឺ ​Hakim Ziyech, Thiago Silva ​និង ​Ben Chilwell។ ​ដោយ Ziyech ​បាន​រង​របួស​អំលុង​ពេល​ប្រកួត​មិត្តភាព ​ស្រប​ពេល Silva ​វិញ​ទើប​តែ​បាន​មក​ហាត់​ជាមួយ​ក្រុម​មិន​ទាន់​អាច​លេង​បាន​ឡើយ។ ​ដោយ​ឡែក Chilwell ​វិញ ​ក៏​មាន​បញ្ហា​របួស​តិច​តួច​ផង​ដែរ ដែល​អាច​ធ្វើ​ឱ្យ​រូបគេ​មិន​អាច​លេង​បាន​។

រំលឹក​ថា Chelsea ​ចាយ​ជាង​២០០​លាន​ផោន​ហើយ​សម្រាប់​ទិញ​កីឡាករ​ថ្មី​ចូល​រួម។ ​ពួកគេ​នៅ​កំពុង​តាម​ទិញ​កីឡាករ​ថ្មី​បន្ថែម​ទៀត ជា​ពិសេស​អ្នក​ចាំទី​តែ​ម្ដង ​ដើម្បី​មក​ពង្រឹង​ក្រុម​ប្រជែង​ពាន​រង្វាន់​ជាមួយ​ក្រុម Liverpool ​និង Man City ​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT