Real Madrid ចង់​យក Mahrez មក​ជំនួស​តំណែង​ស្លាប​ប្រយុទ្ធ​របស់ Bale

Gareth Bale អាច​ជា​នឹង​ត្រូវ​ចាកចេញ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ បន្ទាប់​ពី​ក្លឹប Real Madrid សម្រេច​បើក​ភ្លើង​ខៀវ ចង់​ប្រញាប់​លក់​គេ​ចេញ​ត្រឹម​រដូវ​ក្តៅ​ឆ្នាំ ២០២០។

តាម Foot Mercato ​បាន​ចុះ​ផ្សាយ ស្តេច​ស Madrid ក៏​គិតគូរ​ពី​ត្រៀម​អ្នក​ជំនួស​ហើយ​ស្រេច នោះ​គឺ​ខ្សែ​ប្រយុទ្ធ​ស្លាប​អាល់ហ្សេរី​កីឡាករ Riyad Mahrez។ ក្រុម​ឈ្នះ​ជើង​ឯក LaLiga កំពុង​ទាក់ទង​ទៅ​កាន់​បុរស​​វ័យ ២៩ ឆ្នាំ ដើម្បី​ចរចា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ Mahrez ជាប់​កុងត្រា​រាង​យូរ​ដែរ​ជាមួយ City ដល់​ទៅ ៣ ឆ្នាំ​ឯ​ណោះ។

រំឭក​ថា Real ​សព្វថ្ងៃ​កំពុង​ចាយ​លុយ​យ៉ាង​សម្បើម​ជាមួយ Bale ដោយ​មួយ​ឆ្នាំ​ទូទាត់​ថ្លៃ​ពលកម្ម​ឲ្យ​កីឡាករ​វែល​ដល់​ទៅ ១៥ លាន​អឺរ៉ូ​ឯ​ណោះ បែប​នេះ​ប្រសិន​អាច​ដក Bale វា​ក៏​អាច​សម្រាល​ដល់​បន្ទុក​ចំណាយ​មួយ​ផ្នែក​ធំ​សម្រាប់​ក្រុម​ទាំង​មូល​ផង​ដែរ៕ ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT