អនុ​ប្រធាន​ក្លឹប Inter ​ថា ​Lautaro ​មិន​មែន​សម្រាប់​លក់​រដូវ​កាល​នេះ​ទេ​

​លោក ​Javier Zanetti ​អនុ​ប្រធាន​ក្លឹប Inter Milan ​បាន​អះអាង​ថា​ខ្សែ​ប្រយុទ្ធ​ Lautaro Martinezគឺ​មិន​មែន​សម្រាប់​លក់​ទេ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ​។

Lautaro Martinez ​ត្រូវ​បាន​ក្រុម FC Barcelona ​តាម​ទិញ​ជា​យូរ​មក​ហើយ ​ដើម្បី​ទៅ​លេង​ជាមួយ​ខ្សែ​ប្រយុទ្ធ Lionel Messi ​ដែល​ពួកគេ​ទាំង​ពីរ​នេះ​មាន​សញ្ជាតិ​អាហ្សង់ទីន​ដូច​គ្នា។ ​តែ​ដោយសារ​តម្លៃ​ខ្លួន​ខ្ពស់ ​ហើយ​ក្រុម​អ្នក​មាន​បុណ្យ​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច​ផង​នោះ ទើប​បាន​ជា​មិន​មាន​អ្វី​កើត​ឡើង​ថ្មី​លើ​ការ​ផ្ទេរ​នោះ​ឡើយ។

​ដើម្បី​បញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​កុំ​ឱ្យ​ពិបាក​យល់​ទៀត ​លោក Javier Zanetti ​អនុ​ប្រធាន​ក្លឹប Inter Milan ​ចេញ​មុខ​មក​អះអាង​ថា​រូបគេ​នឹង​មិន​ចាកចេញ​ទៅ​ណា​ទេ​រដូវ​កាល​នេះ។ Lautaro ​មិន​មែន​ជា​កីឡាករ​សម្រាប់​លក់​ចេញ​ឡើយ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT