បើ Messi ចាកចេញ Koeman នឹង​ផ្តល់​តំណែង​ប្រធាន​ក្រុម​ដល់​កីឡាករ​រូប​នេះ

ដំណឹង​នៃ​ការ​ចាកចេញ​របស់ Lionel Messi នៅ​តែ​អាច​កើត​មាន​ឡើង ដរាប​ណា​ការ​ដោះស្រាយ​រវាង​ភាគី​ក្លឹប​និង​សាមី​ខ្លួន ហាក់​មិន​ទាន់​ចេញ​លទ្ធផល​សម្រេច​ច្បាស់លាស់​មួយ​បាន។

ពាក់ព័ន្ធ​នឹង​ការ​ចាកចេញ​របស់​កីឡាករ​អាហ្សង់ទីន តាម​របាយការណ៍​ពី SER Catalunya បាន​ឲ្យ​ដឹង​ថា ប្រសិន​ណា Messi ចាកចេញ​ពី Camp Nou នោះ​តំណែង​ជា​ប្រធាន​ក្រុម​របស់ Barcelona នឹង​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ Gerard Pique។

ប្រភព​សង្កត់​ធ្ងន់ Pique ជា​បុគ្គល​តែ​មួយ​រូប​គត់ ដែល​អ្នកចាត់ការ​ថ្មី​លោក Ronald Koeman ហាក់​ឲ្យ​តម្លៃ​ខ្ពស់​បំផុត និង​ជឿជាក់​ថា​លើ​រូប​គេ​ខ្លាំង។ ខណៈ​ដែល Sergio Busquets នឹង​ដើរ​តួ​ជា​អនុ​ប្រធាន​ក្រុម ហើយ Ter Stegen ជា​អនុ​ប្រធាន​ទី ២៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT