សហព័ន្ធខែ្មរកីឡាហែលទឹករៀបចំវគ្គបណ្តុះបណ្តាល“គ្រូបង្វឹកកីឡាហែលទឹកកម្រិតខ្ពស់” តាមរយៈ Video Conference

សហព័ន្ធខែ្មរកីឡាហែលទឹក៖ បានរៀបចំវគ្គបណ្តុះបណ្តាល “គ្រូបង្វឹកកីឡាហែលទឹកកម្រិតខ្ពស់” (Online FINA Clinics For Coaches) តាមរយៈ Video Conference ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្នាក់ការរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។

សហព័ន្ធបានបញ្ចាក់ថា ការបើកវគ្គនេះក្នុងគោលបំណងចង់ពង្រឹងសមត្ថភាព ចំណេះដឹងរបស់គ្រូបង្វឹកកីឡាហែលទឹកទាំងអស់របស់សហព័ន្ធខ្មែរកីឡាហែលទឹក ជាមួយនឹងលោកគ្រូឧទ្ទេសលោក JAMES RICHARDS ជនជាតិអង់គ្លេស អញ្ជើញមកពីសហព័ន្ធហែលទឹកអន្តរជាតិ (FINA) ដើម្បីបង្ហាត់បង្រៀននូវបច្ចេកទេស ក៏ដូចជាបទបញ្ជាថ្មីៗ ដែលសហព័ន្ធហែលទឹកអន្តរជាតិបានកែប្រែជារៀងរាល់ឆ្នាំ ទៅដល់សិក្ខាកាមទាំងអស់បានសិក្សាស្វែងយល់ និងយកមកអនុវត្តផ្ទាល់ ដើម្បី បង្កើនសមត្ថភាពក្នុងការបង្ហាត់ដល់ក្រុមកីឡាករ កីឡាការិនីហែលទឹកកម្ពុជា ។

សិក្ខាកាមសរុបចំនួន១៨នាក់ អញ្ជើញមកពី ០៦ស្ថាប័ន សមាគម/ក្លិបរួមមាន៖ សហព័ន្ធខ្មែរកីឡាហែលទឹក, ក្លិបក្រសួងសាធារណការ និងដឹកជញ្ជូន, ក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្លឹបក្រសួងមហាផ្ទៃ, សាលាអន្តរជាតិ ICAN, សាលាអន្តរជាតិ AIS និងគណៈកម្មាធិការធិកាជាតិប៉ារ៉ាឡាំពិកកម្ពុជា ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT